ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ស្តាប់ពាក្យនេះហាក់ដូចជាអស់សំណើច។ ប៉ុន្តែវាក៏ត្រូវម្យ៉ាង ការនៅម្នាក់ឯងវាមិនដល់ថ្នាក់ស្លាប់នោះទេ អ្វីដែលអាចនឹងស្លាប់នោះគឺការដាច់លុយ ហើយដាច់ស្បៀងហូប។ ម្នាក់ឯងវាអាចនឹងឯកាបន្តិចមែន តែវាមានសេរីភាពពេញទីក្នុងការដំណើរជីវិត។ អ្នកខ្លះធ្លាប់បង្អាប់ថា "វានៅម្នាក់ឯងប្រហែលជាគ្មាននរណាយកនោះទេ ឬគ្មានអ្នកណាស្រឡាញ់" ជាដើម។
អ្នកធ្លាប់ញញឹមក្នុងចិត្តពេលដែលឮគេនិយាយបែបនេះមកលើទេ? បើអ្នកធ្លាប់ប្រហែលជាអ្នកជាមនុស្សម្នាក់ដែលរីករាយក្នុងជីវិតនៃការនៅម្នាក់ឯងហើយ។ ការនៅម្នាក់ឯងវាមិនមានអ្វីយ៉ាប់ដូចពាក្យគេនិយាយឡើយ។ ជឿទេថាបើមិនមានដៃគូ ក៏អាចនៅមានបងប្អូនដែលអាចនឹងជួយយើងមួយគ្រាបាន ព្រោះភាគច្រើនអ្នកដែលមិនចង់បាននរណាមកនៅក្នុងជីវិត គេអាចមិនចង់ជាប់ទុក្ខជាមួយអ្នកដទៃក៏ថាបាន។
ម្នាក់ឯងមិនស្លាប់ទេ កុំឱ្យតែដាច់លុយ វាក្លាយទៅជាពាក្យពេញនិយមសម្រាប់មនុស្សដែលមិនមានសង្សារទៅហើយ។ ហើយភាគច្រើនមនុស្សបែបនេះតែងតែគិតថា ខ្លួនមិនអាចយកនរណាមកឱ្យលំបាកជាមួយខ្លួនបានឡើយ ដរាបណាខ្លួននៅមិនអាចឆ្លងផុតនូវឧបសគ្គជីវិត ហើយនៅមិនមានជីវភាពមួយដែលល្អប្រសើរ ព្រោះមនុស្សបែបនេះគិតវែងឆ្ងាយណាស់មុនសម្រេច។
អត្ថបទ: ខ្លឹមសារ-KlemSa
Reference:
https://web.facebook.com/photo?fbid=194230075902488&set=a.105573171434846