ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
មានថ្ងៃមួយ ប្រធានាធិបតីឥណ្ឌាលោក Gandhi បានចេញទៅបេសកកម្មដោយរថភ្លើង។ នៅពេលដែលរថភ្លើងកំពុងចេញដំណើរលោក Gandhi បានលោតឡើងរថភ្លើងទាំងប្រញាប់ ពេលនោះគាត់ក៏បានជ្រុះស្បែកជើងម្ខាងទៅក្រៅរថភ្លើង។ លោក Gandhi មិនអាចចុះរើសស្បែកជើងបានទេដោយសាររថភ្លើងចាប់ផ្តើមចេញដំណើរលឿនទៅៗ ពេលនោះគាត់ ក៏បានដោះស្បែកជើងម្ខាងទៀតហើយគ្រវែងទៅកន្លែងស្បែកជើងដែលជ្រុះនោះ។
ពេលនោះអ្នកដំណើរលើរថភ្លើងក៏ឆ្ងល់ហើយសួរគាត់ថា ហេតុអ្វីបានជាគាត់ធ្វើដូចនេះ?
គាត់ក៏បានសើច ហើយពន្យល់ថា៖ ស្បែកជើងមួយគូរ បើបាត់ម្ខាងហើយនោះមិនអាចធ្វើអ្វីបានទៀតទេ។ ខ្ញុំទុកវាក៏គ្មានប្រយោជន៍ដែរ អ៊ីចឹងខ្ញុំគ្រវែងស្បែកជើងម្ខាងទៀតដែលនៅសល់ទៅកន្លែងស្បែកជើងដែលជ្រុះនោះ ស្រួលមិនស្រួលមានជនក្រីក្រណាម្នាក់រើសបានស្បែកជើងទី១ ហើយពួកគេនឹងរកឃើញស្បែកជើងទី២ ដូច្នេះគេអាចប្រើស្បែកនោះបាន។
ពេលនោះអ្នកដែលបានស្តាប់គាត់ពន្យល់ហើយបានការគោរពគាត់ជាខ្លាំង ក្នុងរយៈពេលដ៏ខ្លី គាត់អាចគិតឃើញរឿងនោះ និងធ្វើសកម្មភាពយ៉ាងលឿនបំផុត។
‐‐----------------------------------------------------------------------------------
មេរៀននៅក្នុងរឿងនេះគឺថា៖
ខ្ញុំក៏ធ្លាប់បានបាត់របស់ជាច្រើននៅក្នុងជីវិត ហើយការឆ្លើយតបពីធម្មជាតិរបស់ខ្ញុំ ខ្ញុំតែងតែសោកស្តាយជាខ្លាំង។
ប៉ុន្តែនៅពេលដែលខ្ញុំឆ្លុះកញ្ចក់ ហើយនិយាយតាមលោក Gandhi ខ្ញុំក៏ដឹងថាហេតុផលដែលខ្ញុំសោកស្តាយព្រោះតែភាពអាត្មានិយមដែលគិតតែប្រយោជន៍ខ្លួនឯង។
រឿងនេះពិបាកណាស់ដើម្បីផ្លាស់ប្តូរឲ្យបានភ្លាមៗ តែវាជាជំហានដំបូងដើម្បីអ្នកអាចដើរទៅដល់ផ្លូវនៃសុភមង្គលពិតប្រាកដ។
ប្រភព : Knowledge Cambodia
Reference:
https://web.facebook.com/7knowledgekhmer/photos/a.109940901169005/168456838650744