ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
១. រឿងរ៉ាវនៅក្នុងគ្រួសារ ពិតណាស់ការរស់នៅជាមួយគ្នាតែងតែមានភាពល្អក់កករជាក់ជាមិនខាន តែអ្នកមិនគួរយកទៅបង្ហាញអ្នកដទៃឡើយវាប្រៀបដូចជាហែកឱ្យគេស្តាប់អញ្ចឹង
២. អាថ៍កំបាំងផ្ទាល់ខ្លួន បើអ្នកនិយាយទៅកាន់អ្នកដទៃ តើអ្នកប្រាកដទេថាមនុស្សម្នាក់នោះជាមនុស្សដែលអ្នកអាចទុកចិត្តបាន តើគេអាចនិយាយប្រាប់អ្នកផ្សេងទៀតដែលឬទេ អ្នកត្រូវប្រាកដខ្លួនឯង
៣. កុំនិយាយអាថ៍កំបាំងអ្នកដទៃឱ្យមនុស្សផ្សេងទៀតដឹង ព្រោះគេទុកចិត្តអ្នកជាមនុស្សសំខាន់ទើបប្រាប់អ្នក ដូច្នេះអ្នកត្រូវតែស្មោះត្រង់ជាមួយគ្នា
៤. ប្រវត្តិមិនល្អរបស់អ្នកដទៃ ទោះបីជាអ្នកមិនសូវស្និតស្នាលនិងគ្នាទៀតក៏ដោយក៏ពីមុនអ្នកជាធ្លាប់ស្គាល់គ្នាដែរ បើនិយាយទៅប្រាប់ភាគីម្នាក់ទៀតប្រាកដណាស់អ្នកមិនមែនជាមនុស្សគួរឱ្យទុកចិត្តទេ
៥. អាថ៍កំបាំងរបស់ស្ថាប័នដែលអ្នកកំពុងធ្វើការរាល់ថ្ងៃ កុំទម្លាប់ខ្លួននិយាយឱ្យតែបាននិយាយឱ្យសោះ រឿងខ្លះមិនមែនចេះតែនិយាយបានគ្រប់រឿងនោះទេ
៦. គ្រប់រឿងដែលអ្នកគិត ពេលខ្លះចិត្តអ្នកគិតរឿងជាច្រើនក្នុងមួយនាទី រឿងខ្លះក៏មានប្រយោជន៍រឿងខ្លះក៏អត់បានការ តើអ្នកគួរតែនិយាយគ្រប់រឿងដែលឬទេ?
៧. កុំបង្ហាញភាពទន់ជ្រាយឱ្យអ្នកដទៃឃើញឱ្យសោះ គ្មានអ្នកណាគេអាណិតអ្នកទេ ហើយមនុស្សភាគច្រើនក៏គេមិនចូលចិត្តមនុស្សទន់ខ្សោយដែរ
៨. ទោះមានលុយឬអត់លុយក៏ដោយក៏កុំគួរ រអ៊ូឬសំញែង ទៅកាន់គេខ្លាំងពេក គ្មានអ្នកណាចូលចិត្តមនុស្សអួតទេហើយក៏គ្មានអ្នកណាចូលចិត្តអ្នកត្អូញត្អែរដែរ
៩. កុំនិយាយឱ្យតែបាននិយាយ និយាយឱ្យមានប្រយោជន៍កុំនិយាយច្រើនតែយកជាសាច់ការមិនបាន ជាពិសេសគឺនិយាយបំភ្លើសរឿងណាមិនពិត
អត្ថបទ៖ Son Lyna
Reference:
https://web.facebook.com/Neak.bontorvein/photos/a.446310415466208/4028636187233595/