ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ពុក: បើទោះយើងក្រទ្រព្យមិនមាន
តែត្រូវខំរៀនណាកូនថ្លៃ
យកប៊ិកកាន់ចាប់ក្តីស្រមៃ
ជំនះដោយដៃយើងខំប្រឹង។
កូន: តែយើងក្រគេមើលងាយណាស់
កូននៅចាំច្បាស់ពាក្យទាំងហ្នឹង
ថាខោមិនខោរូបអ៊ីចឹង
រាងកាយជ្រោងឆ្អឹងកុំចង់ខ្ពស់។
ពុក: កូនអើយដឹងទេកើតជាមនុស្ស
ពួកគេទាំងនោះពិតគិតហួស
ដោយហេតុយើងក្រជាប់ជាឈ្មោះ
កុំទៅចង់ឈ្លោះនឹងគេអី។
តែក្រឱ្យក្រមានកិត្តនាម
កុំទៅបំពានអ្នកដទៃ
យើងក្រតែប្រាក់ណាកូនថ្លៃ
ប៉ុន្តែតម្លៃយើងក៏មាន។
កុំទៅខ្វាយខ្វល់ពាក្យឥតការ
គេចាំប្រហារព្រោះគេឃ្លាន
ទុកវាមួយឡែកចាត់ដាក់ទាន
ហើយត្រូវខំរៀនតទៅទៀត។
អត្ថបទពាក្យចួន: ខ្លឹមសារ-KlemSa
Reference:
https://web.facebook.com/photo/?fbid=170825714909591&set=a.105573171434846