Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

រីករាយណាស់ដែលថ្ងៃនេះខ្ញុំនៅមើលឃើញពន្លឺព្រះអាទិត្យដ៏ស្រស់ស្អាត និងបានទទួលពន្លឺសូរ្យសែងដែលជះមកប៉ះនឹងកាយ។
មែនទែនទៅជីវិតមនុស្សយើងវាខ្លីខ្លាំងណាស់ ពេលនេះអាចនៅមើលឃើញអ្វីៗគ្រប់យ៉ាង អាចចាប់កាន់បាន ប៉ុន្តែមួយវិនាទីក្រោយវាទៅជាយ៉ាងណា ក៏គ្មាននរណាអាចដឹងមុន។

នៅពេលដែលនៅមានដង្ហើមលើផែនដីនេះ គួរតែធ្វើអ្វីដែលគួរធ្វើ កុំអូសបន្ទាយពេលវេលាច្រើនពេកអី។ ព្រោះវេលាសម្រាប់មនុស្សម្នាក់ មិនមែនខ្លួនឯងជាអ្នកកំណត់ឡើយ។
នាទីនេះយើងបានឃើញពន្លឺព្រះអាទិត្យហើយ ចូរប្រើវាឱ្យសមតម្លៃបន្តិចទៅ កុំខ្ជះខ្ជាយពេក ប្រសិនជាថ្ងៃណាមួយអ្នកលែងមានវាអ្វីដែលអ្នកប៉ងវាបានត្រឹមតែជាស្រមោលតែប៉ុណ្ណោះ។

ឈ្វេងយល់ពីបរិបទជុំវិញខ្លួន ដើរតាមសម័យកាលនៃមនុស្ស ធ្វើខ្លួនឱ្យធម្មតាបានហើយ មិនបាច់ទៅហឺុហាហោះទៅណាទេ។ ត្រឹមបានធ្វើអ្វីដែលខ្លួនស្រឡាញ់ ធ្វើការងារនៅផ្ទះបន្តិចបន្តួច ទំនេរក៏អានសៀវភៅ...។ អរគុណដួងអាទិត្យទៅដែលគេអាចឱ្យថ្ងៃនេះរបស់យើងជាថ្ងៃពិសេស ពិសេសដែលមានជីវិតរស់រានក្នុងនាទីនេះ។

អត្ថបទ: ខ្លឹមសារ-KlemSa 


Reference:

https://web.facebook.com/photo/?fbid=170264694965693&set=a.105573171434846



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login