Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ថ្ងៃនោះដែលសម្រេចចិត្តចាកចេញមក សុខចិត្តឱ្យគេមើលមកខ្លួនថាជាមនុស្សអាត្មានិយម វាក៏សមតម្លៃណា៎! ពេលខ្លះការអាត្មានិយមមិនមែនមានន័យថាយើងជាមនុស្សអាក្រក់ គ្រាន់តែយើងដើរតួជាអ្នកសុំបែក ឬក៏សុំចែកផ្លូវពីនរណាម្នាក់មុនដោយហេតុផលមួយច្បាស់លាស់ ហើយក៏ដឹងថាគេអស់ចិត្តពីយើងហើយដែរ គ្រាន់មិនចង់ឱ្យគេនៅទ្រាំសម្តែងនៅជាមួយយើងតាំងដែលគេមិនចង់ តាំងដែលក្នុងចិត្តគេលែងមានយើងតទៅទៀត។

ក៏សប្បាយម្យ៉ាងដែលដើរចេញមក ចេញមកដើម្បីរកសេរីភាពឱ្យខ្លួនឯង។ ការប្រើជីវិតម្នាក់ឯងវាមិនពិបាកនោះ ហាត់រៀននៅម្នាក់ឯងឱ្យបានច្រើន ប្រសិនជាថ្ងៃណាមួយគេអស់ចិត្តពីយើង ហើយគេលែងចង់នៅជាមួយយើង ការដែលហាត់រៀននៅម្នាក់ឯងវាអាចជាប្រយោជន៍ដែលធ្វើឱ្យយើងមានក្តីសុខក្នុងបែបសភាពស្ងប់ស្ងាត់។

អត្ថបទ: ខ្លឹមសារ-KlemSa


Reference:

https://web.facebook.com/photo/?fbid=171538964838266&set=a.105573171434846



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login