Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ហេតុអ្វីត្រូវរៀនដើរដោយខ្លួនឯង បើរាល់ថ្ងៃនេះគ្មាននរណាមកជួយលើកជើងឱ្យដើរផងហ្នឹង?

វាមិនមែនមានន័យយ៉ាងដូច្នោះទេ។ ការដែលរៀនដើរដោយខ្លួនឯងនៅទីនេះគឺជាការ:

~កុំចាំបាច់ត្រូវតែមានគ្នាដើម្បីបន្តដំណើររបស់យើងទៅមុខជានិច្ចនោះទេ។

~កុំធ្វើខ្លួនដូចជាកូនក្មេង ដែលមិនអាចនៅម្នាក់ឯង ដោយគ្មានអ្នកនៅចាំជួយជ្រោមជ្រែងបាន។

~រៀនបំភ្លឺខ្លួនឯងខ្លះ ព្រោះគ្មានអ្នកណានឹងនៅជាមួយយើងរហូតនោះទេ។

~កុំព្យាយាមគេចពីការពិតអី ព្រោះការពិតពុំមានអ្វីអាចនឹងមកកែប្រែបានឡើយ។

~កុំបាក់ទឹកចិត្តដោយសារតែគ្មានអ្នករួមដំណើរ។ តែត្រូវផ្តល់កម្លាំងចិត្តឱ្យខ្លួនឯង ហើយតស៊ូទៅមុខទៀតដោយមិនចាំបាច់ត្រូវមានគ្នា។

~ការធ្វើអ្វីតែម្នាក់ឯងមិនមែនមានន័យថាវាមិនជោគជ័យឯណា។ សាកលមើល ព្រោះបើក្រុមនោះគេបោះបង់ចោលយើង យើងក៏អាចដើរតែម្នាក់ឯងបាននៅលើវិស័យមួយដែលយើងពេញចិត្ត។

~ឈប់ចំណាយពេលឈឺចាប់ជាមួយមនុស្សដែលគេចាកចេញពីយើងទៀតទៅ ដឹងហើយថាមនុស្សបើយើងអស់ប្រយោជន៍ ឬគ្មានតម្លៃសម្រាប់គេតទៅទៀតគេនឹងចាកចេញពីយើងដោយគ្មានហេតុផល ហើយទៅរកកន្លែងថ្មីដែលអាចនឹងផ្តល់ប្រយោជន៍ និងកិត្តិនាមសម្រាប់គេផ្សេងទៀត។

~គេអាចក្បត់យើងបាន តែយើងមិនគួរក្បត់ខ្លួនឯងទេ។ មិនថាមានអ្វីកើតឡើង ចូរកុំអស់សង្ឃឹម។

អត្ថបទ: ខ្លឹមសារ-KlemSa 


Reference:

https://web.facebook.com/photo/?fbid=164845918840904&set=a.105573171434846



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login