Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ


នារី: ខ្ញុំមិនដឹងថាវាកើតឡើងដោយរបៀបណាទេ? ប៉ុន្តែអ្វីដែលបានឃើញវាបានបង្ហាញយ៉ាងច្បាស់ថាបងកំពុងមានថ្មី។

បុរស: គេគ្រាន់តែជាមិត្តប៉ុណ្ណោះ បងមិនបានគិតអ្វីចំពោះគេលើសពីនេះឡើយ អូនកុំរករឿងបែបនេះបានទេ!?

នារី: ឱ្យខ្ញុំជឿយ៉ាងម៉េច បើនេះវាមិនមែនជាលើកទីមួយឡើយដែលខ្ញុំឃើញ។ ខ្ញុំក៏ធ្លាប់បានដឹងខ្លះៗពីអតីតរបស់បង ដែលខ្ញុំព្រមជ្រើសរើសយកបងព្រោះតែសង្ឃឹមថាបងនឹងអាចកែប្រែដើម្បីស្នេហារវាងយើងខ្លះ ប៉ុន្តែអ្វីដែលបងផ្តល់ឱ្យខ្ញុំមានតែការខកបំណង។

បុរស: បែកគ្នាល្អទេ? ខ្ញុំក៏បានប្រាប់ហើយថាវាមិនមែនដូចដែលអ្នកឃើញហើយយកវាមកគិត។

នារី: បានហើយ។ អឺ! បែកក៏បែកទៅ ចាប់ពីថ្ងៃនេះទៅយើងលែងមានអ្វីពាក់ព័ន្ធនឹងគ្នាទៀតហើយ ហើយក៏សង្ឃឹមថាអ្នកនឹងមានសេរីជាមួយអ្នកថ្មីរបស់អ្នកទៅចុះ។ ខ្ញុំតែងតែគិតថា ស្នេហារវាងមនុស្សពីរនាក់ វាកើតចេញពីក្តីស្រឡាញ់ពិតប្រាកដ ដោយមិនក្បត់គ្នា ត្រឹមតែមានគ្នានឹងគ្នាតែពីរនាក់គឺគ្រប់គ្រាន់ តែនេះវាមិនមែនត្រូវការតែប៉ុនហ្នឹងនោះទេ។ អរគុណណាដែលបង្រៀនឱ្យខ្ញុំដឹងពីចរិតរបស់អ្នក។

បុរស: នេះអូនគិតលេងមែនទែនឬ? បងនិយាយលេងតើ បងគ្មានអ្នកផ្សេងទេ គេគឺជាមិត្តពិតមែន បើអូនមិនជឿបងនឹងនាំអូនទៅជួបជាមួយនឹងគេ គេគឺមានសង្សាររួចទៅហើយឱ្យបងទៅទាក់ទងជាមួយគេយ៉ាងដូចម្តេចទៅ។ ត្រូវគ្នាវិញណា! ស្នេហាដែលយើងខំសាងមកវាមិនងាយឡើយ កុំប្រលែងដៃគ្នាចោលកណ្តាលផ្លូវបែបនេះអី។ បងដឹងថាអូនស្រឡាញ់បង ទើបអូនគិតច្រើន បារម្ភ ប្រចណ្ឌ ហើយយល់ច្រឡំ តែមិនជាអ្វីទេបងមិនប្រកាន់ខឹងឡើយ។

[...] ប្រសិនជាស្រឡាញ់គ្នាពិតប្រាកដ ច្បាស់លាស់ជាមួយគ្នា គិតពីពីចិត្តរបស់គ្នានឹងគ្នា។ កុំព្រោះតែការយល់ច្រឡំធ្វើឱ្យស្នេហាដែលខំសាងឡើងត្រូវមកបញ្ចប់អី។ ណែនាំគ្នាទៅ អភ័យទោសឱ្យគ្នាទៅ កុំប្រកាន់ខឹងគេអី ប្រសិនបើគេមិនស្រឡាញ់យើង គេក៏មិនចំណាយពេលវេលារបស់គេមក ប្រចណ្ឌ ខឹង នឹងយើងឡើយ។ កុំប្រើអារម្មណ៍ដើម្បីដោះស្រាយបញ្ហា រៀនប្រើប្រាជ្ញាដើម្បីសន្តិភាពផ្លូវកាយ និងផ្លូវចិត្ត សម្រាប់ទាំងសងខាង។

អត្ថបទ: ខ្លឹមសារ-KlemSa


Reference:

https://web.facebook.com/photo/?fbid=164924625499700&set=a.105573171434846



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login