Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

កុំបណ្តោយឱ្យមនុស្សដែលអ្នកស្រឡាញ់នៅតែម្នាក់ឯងយូរពេកអី ព្រោះគេក៏ត្រូវការការយោគចិត្តទុកដាក់ និងការព្រួយបារម្ភពីអ្នក។ កុំព្យាយាមបិទពិភពលោករបស់គេអី ប្រសិនជាអ្នកទុកគេចោលយយូរពេកគេអាចនឹងផ្លាស់ប្តូរចរិត លក្ខណ:ក៏ថាបាន។ គ្មាននរណាដែលសុខចិត្តចេះតែរង់ចាំមនុស្សដែលមិនឱ្យវេលា មិនបើកពិភពលោករបស់គេឱ្យមើលទៅស្រស់បំព្រងឡើយ។ គេក៏ចង់ឃើញពិភពលោកខាងក្រៅ គេក៏ចង់ទទួលអារម្មណ៍បារម្ភ និងការយោគចិត្តទុកដាក់ពីអ្នក។

កុំបង្រៀនគេឱ្យឈ្វេងយល់ពីការដែលរស់នៅតែម្នាក់ឯង ព្រោះបើថ្ងៃណាមួយគេសាំ គេនឹងចេញទៅ ហើយអាចរស់នៅដោយគ្មានអ្នកបាន។ ពិភពលោករបស់គេអាចបិទមកយូរគ្រប់គ្រាន់ហើយ បើអ្នកអ្នកមិនព្រមបើកឱ្យគេវិញទេនោះ ថ្ងៃណាមួយអ្នកអាចនឹងខូចចិត្ត ហើយស្តាយក្រោយដោយសារតែទង្វើរបស់អ្នកជាមិនខាន។

កុំទុកគេឱ្យរឹងមាំតែម្នាក់ឯង បើសិនជាថ្ងៃណាមួយគេព្យាយាមបើកពិភពលោករបស់គេដោយខ្លួនឯងបានហើយ ទោះបីជាអ្នកលន់តួ អង្វរ សុំឱកាសពីគេយ៉ាងណា ក៏វាគ្មានផ្លូវនឹងអាចត្រឡប់ទៅដូចដើមវិញបានឡើយ។ មេរៀនរបស់អ្នក អាចនឹងមានប្រយោជន៍សម្រាប់គេនៅបច្ចុប្បន្នភាពក្នុងការប្រើជីវិតដោយគ្មានអ្នកជារៀងរហូត។

អត្ថបទ: ខ្លឹមសារ-KlemSa 


Reference:

https://web.facebook.com/photo/?fbid=164251738900322&set=a.105573171434846



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login