Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Chap Narith
2022-04-19 06:10

ទ្វីបគឺជាដែនដីធំៗ ដែលចែកទីតាំងភូមិសាស្ត្រដល់មនុស្សរស់នៅ។ ទ្វីបត្រូវបានការដាក់ឈ្មោះ និងចែកជា៧ដូចខាងក្រោមនេះ។

#ទ្វីបអាស៊ី (ASIA) មានផ្ទៃដី ៤៤.៥៧៩.០០០ គីឡូម៉ែត្រការ៉េ និងមានប្រទេសចំនួន ៥០ប្រទេស។ ពាក្យ​នេះ​ប្រើប្រាស់​ដោយ​ក្រិ​ក Ἀσία សម្រាប់​ហៅ​ទៅកាន់​ប្រទេស​នៅ​ខាងកើត​សមុទ្រ Aegean ក្បែរ​ដែនដី Anatolia សព្វថ្ងៃ ប្រទេស​តួ​គី និង​តំបន់​អាស៊ី​កណ្តាល​មួយចំនួន​។ ក្រោយមក ដោយសារ​អឺរ៉ុប​មាន​ឥទ្ធិពល​ខាង​ជំនួញ និង​អក្សរសាស្ត្រ ពាក្យ​នេះ​ក៏​រាលដាល​ទី​តំបន់​ខាងកើត​បន្តទៀត​មានដូចជា ចិន និង​ជប៉ុន​។

#ទ្វីបអាហ្រ្វិក (AFRICA) មានផ្ទៃដី ៣០.៣៧០.០០០ គីឡូម៉ែត្រការ៉េ និងមានប្រទេសចំនួន ៥៤ប្រទេស ដែលជាចំនួនច្រើនជាងគេ។ ឈ្មោះ​មួយ​នេះ​មាន​ដើមកំណើត​មកពី​អាណាចក្រ​រ៉ូ​មាំ​ង (​សព្វថ្ងៃ​អ៊ីតាលី​) ក្នុង​ការហៅ​ទៅកាន់​ប្រទេស​ទុយ​ណេ​ស៊ី​ដែលមាន​ទីតាំងនៅ​ខាងត្បូង​អាណាចក្រ​មួយ​នេះ​។ ​ប្រជាជន​រ៉ូ​មាំ​ង​តែង​ហៅ​តំបន់​នៅ​ខាងត្បូង​ដែនដី​របស់ខ្លួន​នោះ​ថា «Africa Terra» ឬ «Land of the Afri» ជា​ភាសា​ខ្មែរ​មានន័យថា «​ដែនដី​នៃ​អា​ហ្វ្រី​»​។ បច្ចុប្បន្ន តំបន់​នេះ​មាន​ក្លាយទៅជា​ប្រទេស​ទុយ​ណេ​ស៊ី មាន​ទីតាំងនៅ​ខាងជើង​នៃ​ទ្វីប​អា​ហ្វ្រី​ក និង​នៅ​ខាងត្បូង​ប្រទេស​អ៊ីតាលី​។ ពាក្យ​ថា «Afri» អាចមាន​ដើមកំណើត​នៅ​ប្រទេស​ក្រិ​ក​ពីមុន​មកទៀត​។ បន្ទាប់មក ពាក្យ​នេះ​ត្រូវបាន​គេ​ប្រើប្រាស់​ទូទាំង​ទ្វីបអាហ្វ្រិក ដោយសារ​ឥទ្ធិពល​ប្រជាជន​អឺរ៉ុប​។

#ទ្វីបអាមេរិកខាងជើង (NORTH AMERICA) មានផ្ទៃដី ២៤.៧០៩.០០០ គីឡូម៉ែត្រការ៉េ និងមានប្រទេសចំនួន ២៣ប្រទេស។ ពាក្យ​នេះ​គ្រប់​ដណ្តប់​ទាំង​អាមេរិក​ខាងជើង និង​ខាងត្បូង​។ អ្នកធ្វើ​ផែនទី​បុរាណ​របស់​អ៊ឺរ៉ុប បានដាក់​ឈ្មោះ​មួយ​នេះ​ក្នុងការ​ឲ្យ​កិត្តិយស​ទៅកាន់​លោក Amerigo Vespucci ដែលជា​អ្នក​នាវាចរ​ដ៏​ល្បី​ជនជាតិ​អ៊ីតាលី​ម្នាក់​។ លោក​មិនមែនជា​អ្នកធ្វើដំណើរ​ទៅកាន់​ទ្វីបអាមេរិក​ដំបូង​នោះទេ តែ​គាត់​បាន​សន្ម​ត់​ជា​លើកដំបូង​ថា ដែនដី​មួយ​នេះ ជា​ទ្វីប​មួយ​ដែល​ធំ​ហើយ​ថ្មី សម្រាប់​ប្រទេស​មហាអំណាច​ក្នុង​ទ្វីបអឺរ៉ុប​កាលពី​ពេលនោះ​។

#ទ្វីបអាមេរិកខាងត្បូង (SOUTH AMERICA) មានផ្ទៃដី ១៧.៨៤០.០០០ គីឡូម៉ែត្រការ៉េ និងមានប្រទេសចំនួន ១២ ប្រទេស។ (ប្រវត្តិដូចអាមេរិកខាងជើង)

#ទ្វីបអង់តាកទិក (ANTARCTICA) មានផ្ទៃដី ១៤.០០០.០០០ គីឡូម៉ែត្រការ៉េ ប៉ុន្តែមិនមានមនុស្សរស់នៅជាអចិន្ត្រៃយ៍នោះទេ។ ដំបូង ក្រិ​ក​ហៅ​តំបន់​ខាងជើង​ភពផែនដី​ថា Arktos មានន័យថា​ខ្លាឃ្មុំ ស ដែល​រស់​នៅតាម​តំបន់​ត្រជាក់​អាក​ទិ​ក​។ ក្រោយមក រ៉ូ​មាំ​ង​ប្រើប្រាស់​ពាក្យ Antarktike ឬ Anti-Arctic មានន័យថា «​មិនមែន​អាក​ទិ​ក​» ឬ «​ផ្ទុយ​ពី​អាក​ទិ​ក​» សម្រាប់​ហៅ​តំបន់​ខាងត្បូង​នៃ​ផែនដី​៕

#ទ្វីបអឺរ៉ុប (EUROPE) មានផ្ទៃដី ១០.១៨០.០០០ គីឡូម៉ែត្រការ៉េ និងមានប្រទេសចំនួន ៥១ប្រទេស។ ពាក្យ​នេះ​ក្លាយ​មកពី​ពាក្យ «Europa» ។ Europa គឺជា​ឈ្មោះ​របស់​នារី​ម្នាក់ ដែលជា​កូនស្រី​របស់​ស្តេច Agenor ឬ Phoenix ដែលមាន​វត្តមាន​ក្នុង​រឿងនិទាន​របស់​ប្រទេស​ក្រិ​ក​បុរាណ​។ មតិ​មួយទៀត​ដោយ​លោក Ernest Klein បាន​និយាយថា Europe អាច​កើត​មកពី​ពាក្យ Ereb ប្រើប្រាស់​ដោយ​ក្រុម​ប្រទេស Sumerian (​សព្វថ្ងៃ​អ៊ីរ៉ាក់​) ក្នុង​ការហៅ​ទៅកាន់​ប្រទេសមួយ​ចំនួន​ក្នុង​ទ្វីបអឺរ៉ុប​។ Ereb មានន័យថា «​ភាព​ងងឹត​» ឬ «​ភាព​ធ្លាក់ចុះ​» ។ នេះ​អាច​សំដៅ​បាន​ថា ប្រទេស​ក្នុង​តំបន់ Sumerian ធ្លាប់មាន​ប្រវត្តិ​ជូ​ជ​ត់​ជាមួយ​ប្រទេស​ខ្លះ​ក្នុង​ទ្វីបអឺរ៉ុប​។ មួយវិញទៀត Ereb ក៏​អាច​មានន័យ​សាមញ្ញ​ថា «​ដី​ខាងលិច​» ។

#ទ្វីបអូសេអានី ឬអូស្រ្តាលី (AUSTRALIA) មានផ្ទៃដី ៨.៦០០.០០០ គីឡូម៉ែត្រការ៉េ និងមានប្រទេសចំនួន ១៤ប្រទេស៕ ឈ្មោះ​នេះ​មានន័យ​ត្រង់ៗ​ងាយ​យល់​។ Oceania ក្លាយ​មកពី​ពាក្យ​ថា Ocean ឬ មហាសមុទ្រ​ធំ​។ មួយវិញទៀត វា​មានកំណើត​មកពី​ក្រិ​ក Okeanos មានន័យថា ដែនដី​ដែល​ព័ទ្ធ​ដោយ​ទឹកសមុទ្រ​ធំ​។


Answer 2


user icon
គីម ហ្កិច
2022-04-20 11:13

នៅលើពិភពលោកមានទ្វីបចំនួន7


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login