ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សព្វថ្ងៃនេះ នៅក្នុងវិស័យ Digital Marketing កំពុងតែរីកចម្រើនខ្លាំងនៅក្នុងប្រទេសកម្ពុជា។ អាជីវកម្មជាច្រើន ចាប់ពីអាជីវកម្មខ្នាតតូច (SMEs) រហូតដល់ក្រុមហ៊ុនធំៗ កំពុងតែស្វែងរកមធ្យោបាយថ្មីៗដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន និងបង្កើនការលក់របស់ពួកគេ។ ក្នុងចំណោម Strategy ទាំងនោះ Email Marketing ឬ "ការធ្វើទីផ្សារតាមរយៈអ៊ីមែល" គឺជាយុទ្ធសាស្ត្រមួយដ៏មានអានុភាព ដែលជារឿយៗត្រូវបានគេមើលរំលង ប៉ុន្តែវាអាចនាំមកនូវលទ្ធផលគួរឱ្យកត់សម្គាល់ ប្រសិនបើអនុវត្តបានត្រឹមត្រូវ។
អត្ថបទនេះ ខ្ញុំនឹងណែនាំអ្នកទាំងអស់យល់អំពីមូលដ្ឋានគ្រឹះនៃ Email Marketing ដែលខ្ញុំបានរៀន និងរបៀបដែលអ្នកអាចប្រើប្រាស់វាដើម្បីជំរុញកំណើនអតិថិជនក្នុងអាជីវកម្មរបស់អ្នកនៅក្នុងទីផ្សារកម្ពុជា។
Email Marketing គឺជាការប្រើប្រាស់អ៊ីមែលដើម្បីផ្សព្វផ្សាយផលិតផល ឬសេវាកម្ម កសាងទំនាក់ទំនងជាមួយអតិថិជនបច្ចុប្បន្ន និងអតិថិជនមានសក្ដានុពល ដែលភាគច្រើនយើងតែងហៅថា (potential customers រឺក៍ leads)។ វាមិនមែនគ្រាន់តែជាការផ្ញើសារលក់ទំនិញអ្វីមួយរបស់អ្នកនោះទេ ប៉ុន្តែជាការផ្តល់នូវមាតិកា (valuable content) ដែលពាក់ព័ន្ធនឹងចំណាប់អារម្មណ៍របស់អ្នកទទួល។
អត្ថប្រយោជន៍សំខាន់ៗសម្រាប់អាជីវកម្មនៅកម្ពុជា៖