ក្រសួងនឹងរដ្ឋលេខាធិការដ្ឋានត្រូវរៀបចំតាមវិស័យដូចតទៅ
- ស្ថាប័នដែលដឹកនាំដោយរដ្ឋមន្ត្រី ហើយរដ្ឋលេខាធិការដ្ឋានដឹកនាំដោយរដ្ឋលេខាធិការ។
- ស្ថាប័នទាំងអស់នេះទទួលបន្ទុកអនុវត្តកម្មវិធីនយោបាយរដ្ឋាភិបាលតាមជំនាញរៀងៗខ្លួន។
- រាល់ការបង្កើត ឬរំលាយក្រសួង ឬរដ្ឋលេខាធិការដ្ឋានត្រូវកំណត់ដោយច្បាប់ (មាត្រាទី៣៣ច្បាប់នីមួយៗស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី) បានន័យថា ការបង្កើត ឬរំលាយក្រសួង ត្រូវឆ្លងកាត់សភា។
- ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង និងរដ្ឋលេខាធិការដ្ឋាននីមួយៗរួមមាន អង្គភាពកណ្ដាលមួយ ឬច្រើនចំណុះក្រសួងអង្គភាពមូលដ្ឋានចំណុះក្រសួង ឬរដ្ឋលេខាធិការដ្ឋាន គ្រឹស្ថានសាធារណៈ ដែលស្ថិតនៅក្រោមអាណាព្យាបាលរបស់ក្រសួង ខុទ្ទការល័យរបស់នាយករដ្ឋមន្ត្រី ឬរដ្ឋលេខាធិការដែលជាប្រធានស្ថាប័ន។