Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Phon
2018-06-12 10:59

ក. មជ្ឈការគឺជាការប្រមូលផ្ដុំអំណាច ឬជាប្រព័ន្ធគ្រប់គ្រងដែលប្រមូលផ្ដុំអំណាចនៅតែក្នុងដៃរបស់រដ្ឋបាលកណ្ដាល គឺបានន័យថាអំណាចទាំងអស់នៅតែក្នុងដៃបុគ្គល ឬក្រុមដែលមានអំណាចគ្រប់គ្រងប្រទេស។

ខ. គុណសម្បត្តិ និងគុណវិបត្តិ

+ គុណសម្បត្តិ :

រដ្ឋងំណាចថ្នាក់ក្រោមអនុវត្តតាមកម្មវិធីរបស់រដ្ឋតែមួយ ដែលជាការពង្រឹងនូវឯកភាពជាតិ ដែលផ្ដល់ភាពងាយស្រួលដល់ថ្នាក់កណ្ដាលក្នុងការត្រួតពិនិត្យ វាយតម្លៃសកម្មភាពអនុវត្តរបស់ថ្នាក់ក្រោម សម្រួលថ្នាក់កណ្ដាលក្នុងការគ្រប់គ្រងនិងត្រួតពិនិត្យចំណាយចំណូលថវិកា។

+ គុណវិបត្តិ

  • អ្នកកាន់អំណាចឈានទៅរកការអនុវត្តរបបផ្ដាច់ការ បុគ្គលនិយម ជួនកាលអាចប្រើនយោបាយប្រជាភិថុត បោកប្រាស់ប្រជាជនខ្លួនឯងដើម្បីអំណាច។
  • រដ្ឋបាលសាធារណៈមិនអាចស្ថិតនៅជិតជាប់នឹងប្រជាពលរដ្ឋ  មិនបានដឹងពីតម្រូវការប្រជាពលរដ្ឋ ក៏ដូចជាតម្រូវការមូលដ្ឋានឱ្យបានពិតប្រាកដ ជួនកាលគ្រោកម្មវិធីដែលថ្នាក់កណ្ដាលបានដាក់ចុះនាំឱ្យខូចប្រយោជន៍ប្រជាំពលរដ្ឋក្នុងមូលដ្ឋានណាមួយក៏សឹងមាន។
  • រដ្ឋបាលមជ្ឈការជារដ្ឋបាលដែលមានលក្ខណៈបិទជិត។
  • ប្រជាពលរដ្ឋមិនអាចចូលរួមនៅក្នុងការសម្រេចចិត្តអ្វីមួយ ឬក្នុងការរៀបចំ និងក្នុងការអនុវត្តគម្រោងកម្មវិធីអភិវត្តជាតិបានឡើយ។
  • ធ្វើឱ្យមន្ត្រីរដ្ឋបាលសាធារណៈយល់ថាខ្លួនគេជាអ្នកគ្រប់គ្រងប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋក៏យល់ថាខ្លួនមិនមែនជាម្ចាស់ប្រទេស ម្ចាស់វាសនាផ្ទាល់ខ្លួន ហើយផ្ញើវាសនាទៅលើអ្នកដឹកនាំទាំងស្រុង      ទោះជាអ្នកដឹកនាំនោះនាំពួកគេឆ្ពោះទៅរកភាពមហន្តរាយក៏ដោយ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login