ក. វិមជ្ឈការៈ មានន័យថាជាការប្រគល់បុគ្គលភាពគតិយុតិ្តរបស់រដ្ឋឱ្យទភសមូហភាព ដែនដីទាំងឡាយណាដែលស្ថិតនៅក្រៅសមូហភាពរដ្ឋ ដើម្បីឱ្យសមូហភាពដែនដីនោះមានស្វ័យភាណក្នុងការរៀបចំប្រជាជននៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យមានការរីកចម្រើនទាំងខាងផ្នែកស្មារតី និងខាងផ្នែកសម្ភារៈ។
ខ.មជ្ឈការ និងវិមជ្ឈការមានលក្ខណៈខុសគ្នាដូចតទៅ
+ មជ្ឈការ
- ប្រមូលផ្ដុំងំណាចនៅតែក្នុងដៃបុគ្គល ឬក្រុមដែលមានអំណាចគ្រប់គ្រងប្រទេស
- អាចឈានទៅរកការអនុវត្តរបបផ្ដាច់ការ បុគ្គលនិយម
- ប្រើនយោបាយប្រជាភិថុត បោកប្រាស់ប្រជាជានខ្លួនឯង ដើម្បីអំណាចផ្ទាល់ខ្លួន
- ជារដ្ឋបាលមានលក្ខណៈបិទជិត។
- ប្រជាពលរដ្ឋគ្មានសិទ្ធិសម្រេចលើវាសនាប្រទេសជាតិ
+ វិមជ្ឈការ
- មានការចែករំលែកអំណាចក្នុងប្រព័ន្ធអភិបាលកិច្ចតាមរយៈការផ្ទេរអំណាចនៃរដ្ឋបាលកណ្ដាលរួមទាំងការទទួលខុសត្រូវនឹងធនធាន (ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និងបុគ្គលិក) ឱ្យទៅរដ្ឋបាលមូលដ្ឋាន ឬរដ្ឋបាលថ្នាក់ក្រោមជាតិ។
- រដ្ឋអំណាច ឬអាជ្ញាធរកណ្ដាលមិនលូកដៃ ឬមិនចូលទៅធ្វើជំនួស
- ពង្រីកលទ្ធិប្រជាធិបតេយ្យ។
- ពង្រីកស្វ័យភាពគ្រប់គ្រងលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន
- ប្រជាពលរដ្ឋជាម្ចាស់វាសនាលើប្រទេសជាតិ លើវាសនាខ្លួនផ្ទាល់