លក្ខណៈខុសគ្នារវាងវិមជ្ឈការ និងវិសហមជ្ឈការ ៖
+ វិមជ្ឈការ
- គ្រប់គ្រងតាមបែបប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អនៅថ្នាក់ក្រោមជាតិ
- អង្គភាពអនុវត្ត គឺជានីតិបុគ្គលដាច់ដោយឡែក
- មានតំណាងដែលកើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ
- ធ្វើជាអ្នកតំណាងឪ្យអ្នកបោះឆ្នោត
- ទទួលខុសត្រូវផ្ទាល់ចំពោះអ្នកបោះឆ្នោត និងប្រយោលចំពោះរាជរដ្ឋាភិបាល
- តម្រូវឪ្យមានការចូលរួមពីប្រជាពលរដ្ឋ
- ថរិកា ហរិញ្ញវត្ថុ បុគ្គលិក ទ្រព្យសម្បត្តិដាច់ដោយឡែក
- ទទួលអំណាយតាមរយៈការផ្ទេរពីថ្នាក់ជាតិ
- មានភាពជាម្ចាស់ការក្នុងការអនុវត្ត ។
+ វិសហមជ្ឈការ
- ការទទួលខុសត្រូវរបស់រដ្ឋឪ្យទៅជិតប្រជាពលរដ្ឋ និងធ្វើឪ្យការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋកាន់តែរហ័ស និងមានប្រសិទ្ធភាព
- អង្គភាពអនុវត្ត មិនមែនជានីតិបុគ្គលដោយឡែកពិថ្នាក់ជាតិទេ
- មន្ដ្រីអនុវត្តកើតចេញពីការតែងតាំង
- ធ្វើជាអ្នកតំណាងឪ្យរដ្ឋាភិបាល
- ទទួលខុសត្រូវផ្ទាល់ចំពោះមុខរាជរដ្ឋាភិបាលថ្នាក់ជាតិ
- មិនតម្រូវឪ្យមានការចូលរួមពីប្រជាពលរដ្ឋជាតិ
- ទទួលអំណាចតាមរយៈការធ្វើប្រតិភូកម្មពីថ្នាក់ជាតិ
- អនុវត្តក្នុងនាមស្ថាប័នដែលធ្វើប្រតិភូកម្មឪ្យ ។