Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ព្រះរាជាណាចក្រកម្ពុជាបានកំណត់យ៉ាងច្បាស់ចំពោះប្រជាពលរដ្ឋដែលត្រូវទទួលបានសញ្ជាតិជាខ្មែរ ។

ក. ជាតិខ្មែរពីកំណើត

ប្រជាពលរដ្ឋដែលមានសញ្ជាតិខ្មែរពីកំណើតមានដូចខាងក្រោម :

+ ត្រូវទទួលបានសញ្ជាតិខ្មែរ ដោយកើតនៅក្នុងព្រះរាជាណាចក្រកម្ពុជា

  • កូនដែលកើតឪពុកនិងម្តាយបរទេសដែលកើតនិងរស់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា ។
  • កូនដែលកើតឪពុកនិងម្តាយមិនស្គាល់និងកូនដែលទើបនឹងកើតដែលគេរើសបាននៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវទុកថានោះក្នុងព្រះរាជាណាចក្រកម្ពុជាដែរ ។

+ ត្រូវទទួលបានសញ្ជាតិខ្មែរ ទោះបីកើតនៅទីណាក៏ដោយ

  • កូនមានខាន់ស្លាដែលកើតមកឪពុកឬម្តាយមានសញ្ជាតិខ្មែរ ។
  • កូនមានខាន់ស្លាដែលកើតមកឪពុកឬម្តាយមានសញ្ជាតិខ្មែរទទួលស្គាល់ ។
  • កូនដែលឪពុកម្តាយមិនទទួលស្គាល់ កាលបើតុលាការបានចេញសាលក្រមថា កូននោះពិតជាកើតឪពុក ឬម្តាយ ដែលមានសញ្ជាតិខ្មែរ ។

ខ. សញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍

សញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍ ជាការទទួលបានសញ្ជាតិខ្មែរតាមរយៈអាពាហ៍ពិពាហ៍ ដោយបានកំណត់ដោយច្បាប់ មានន័យថាស្រ្តី ឬបុរសបរទេសដែលយកប្តី ឬប្រពន្ធខ្មែរដោយបានរៀបអាពាហ៍ពិពាហ៍អាចទាមទារ សញ្ជាតិខ្មែរលុះត្រាតែ ស្រ្តី ឬបុរសនោះរស់នៅជាមួយគ្នារយៈពេលបីឆ្នាំ ក្រោយពេលចុះសំបុត្រអាពាហ៍ពិពាហ៍ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login