2019-04-03 08:30
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
នៅក្នុងសង្គមខ្មែរពិធីរៀបមង្គលការ ជាប្រពៃណីមួយដែលមានបញ្ញតិប្រហែលគ្នា នឹងកាតព្វកិច្ចដែរព្រោះអ្នកដែលយកគ្នាជាប្តីប្រពន្ធត្រូវតែរៀបការ បើគេចវេះនឹងពិធីនេះ នឹងត្រូវចាត់ទុកថាជាអ្នកសេរីសួស្តីគ្មាកិតិយស ។
១.មុនពេលរៀបការ
ក. ពិធីចែចូវ
នៅក្នុងពិធីចែចូវនេះ ឪពុកម្តាយខាងប្រុស បានពឹងពាក់អ្នកដែលខ្លួនទុកចិត្ត មកធ្វើជាមេអណ្តើកទៅស៊ើបសួរខាងស្រី ( ចែចូវ ) ពេលដឹងដំណឹងភ្លាមថាខាងស្រីយល់ព្រម ហើយអាណាព្យាបាលទាំងសងខាងចាប់ផ្តើមមើលថ្ងៃខែឆ្នាំ ។ អាណាព្យាបាលខាងប្រុស ក៏រកថ្ងៃទៅចូលទៅស្តីដណ្តឹង ។
ខ. ពិធីស្តីដណ្តឹង
ក្រោយពីត្រូវរូវគ្នា ខាងស្រីអនុញ្ញាតឲ្យខាងប្រុសចូលស្តីដណ្តឹង ។ ដោយមានការរៀបចំផ្ទះសំបែងនិងអញ្ជើញបងប្អូនញាតិខាងខ្លួនមានចាស់ទំជាដើមនោះ មកចូលរួមក្នុងថ្ងៃស្តីដណ្តឹងឬរៀបចំពឹងពររកមេបា ។ ខាងស្រីមានរៀបចំ ម្ហូបងាហារចាំទទួលភ្ញៀវខាងប្រុស ។ ឯខាងប្រុសក៏មានការអញ្ជើញញាតិខាងខ្លួនទៅស្តីដណ្តឹងកូនស្រី ដោយមានការពឹងពាក់អ្នកផ្លូវផងដែរ ។
ពិធីស្តីពីសម័យបុរាណមានបីលើកគឺ ៖
គ. ពីធីស៊ីស្លា
ពិធីស៊ីស្លាមានពីរយ៉ាង ស៊ីស្លាធំ ឬស្លាតូចទៅតាមធនធាន និងតាមការព្រមព្រៀងគ្នា ។
កំណត់សម្គាល់ៈ មុនស៊ីស្លា ឬក្រោយស៊ីស្លា លោកបេបាប្រើពាក្យថា «បើលោកមហាទទួលបានសសូមអញ្ជើញទៅមកចុះ ប្រសាសន៍របៀបនេះលោកមេបានិយាយរហូតដល់ ម៉ោងអាចារ្យចាប់ដៃកូនប្រុសស្រី ផ្សំផ្គុំជាសាមីភរិយា ទើបផុតពីការលក់ព្នៃរនិងផ្តាច់របស់លោកមេបា ។
បញ្ចាក់ៈ ពីដើមក្រោយស៊ីស្លារួចបុរសអាចនិយាយ ជាមួយនារីបានអាចដើរធ្វើការជាមយយគ្នាបាន តែប្រុសមិនអាចយកដៃ ប៉ះពាល់នារីបានទេបើគេឃើញគេហៅមកផ្តាច់ ។
២. ពេលរៀបការ
តាមប្រពៃណីខ្មែរកូនប្រុសត្រូវទៅរៀបការនៅផ្ទះខាងស្រី ព្រោះខ្មែរយើងលើកតម្កើងស្រីជាធំក្នុងគ្រួសារ ឬអ្នកដឹកនាំក្នុងសង្គមតាំងពីសម័យព្រេងនាយមកម្លេះ ។ ដោយឲ្យតម្លៃស្តី្របែបនេះហើយបានជាប្រុសត្រូវចូលស្រ្តីដណ្តឹងសុំសេចក្តីយល់ព្រមពីខាងស្រីជាមុនសិន ។
ទំនៀមទម្លាប់នេះក៏បានអនុវត្តតៗគ្នារហូតដល់សព្វថ្ងៃ ។ តើការរៀបអាពាហ៍ពិពាហ៍ តាមប្រពៃណីខ្មែរប្រព្រឹត្តទៅនៅផ្ទះខាងស្រីយ៉ាងដូចម្តេច ?
តាមប្រពៃណីបុរាណពិធីរៀបមង្គលការ ប្រព្រឹត្តទៅចំនួនបីថ្ងៃគឺថ្ងៃចូលរោង ថ្ងៃស៊ីកំណត់ និងថ្ងៃសំពះ ។
ក. ថ្ងៃចូលរោង
នៅថ្ងៃចូលរោងគេសាងសង់រោងការ នៅផ្ទះខាងស្រី ។ ដែលរោងមានបីល្វែងមួយសម្រាប់ចុងភៅធ្វើម្ហូប លល្វែងមួយទៀតសម្រាប់លៀបភោជនាហារ ហើយល្វែងមួយទៀតសម្រាប់កូនកំលោះស្នាក់នៅ និងជាល្វែងផ្កាស្លា ។ នៅមុខរោងផ្កាស្លាមានសង់រាទេព្តាផង ។
ខ. ថ្ងៃស៊ីកំណត់
នៅវេលាព្រឹកនៃថ្ងៃទី២ ហែកូនកំលោះចូលផ្ទះខាងស្រី និងកូនកំលោះត្រូវចូលទៅក្នុងរោងផ្កាស្លា ។ នៅផ្ទះខាងស្រី មានការសែនព្រេន និងពិធីស៊ីស្លាកំណត់ ។
នៅពេលរសសៀលមាន កាត់សក់កូនប្រុសស្រី បន្ទាប់ពីពិធីកាត់សក់គេរៀបដង្វាយក្រុងពាលី ដើម្បីជូនពណ៌មានដល់ម្ចាស់ទឹកដី ។ បន្ទាប់មកមានសូត្រមន្តនៅលើផ្ទះ និងរោងផ្កាស្លា ។
ក្រៅពីនេះមានពិធីបុកល័ក្តិ ធ្វើធ្មេញ បន្ទាប់មកទៀតមាន ពិធីកាត់ខាន់ស្លា ផងដែរ ។
គ. ថ្ងៃសំពះ
ថ្ងៃទីលុះព្រឹកឡើងមានការថ្វាយបង្គំរានទេព្តា អនុញ្ញាតឲ្យកូនប្រុសឡើងផ្ទះកូនស្រីបាន ។ មានពិធីចងដៃ ពិធីសំស្លាព្រះពរ ពិធីផ្ទឹមពិធីបង្វិលពលិល សូត្រធម៌ជូនពរ និងមានការស្រាយផ្កាស្លាកណ្តាល និងផ្កាស្លាពៅ មានបញ្ចុកម្លាស្លា ឬអុជបារីឲ្យកូនប្រុស ។ លុះប្រហែលយប់ម៉ោង៨ គេប្រារព្ធពិធីផ្សំដំណេក ។
៣. ក្រោយរៀបការ
ក្រោយរៀបការបានបីថ្ងៃមក គេនាំគូស្វាមីភរិយាថ្មីនេះដោយយកផ្កាស្លាច្បង ចំអាប បង្អែម ស្លាបារី ទៅសុំពរពីព្រះសង្ឃឯវត្តឲ្យលោកបាចផ្កាស្លា ដើម្បីសុំសុខចម្រើន ។