អាពាហ៍ពិពាហ៍ គឺជាកិច្ចសន្យាយ៉ាងឧឡារិកដែលធ្វើឡើងដោយបុរសម្នាក់ និងនារីម្នាក់ប្តេជ្ញាថា នឹងរូមសមគ្គ សង្វាសជាមួយគ្នាតាមផ្លូវច្បាប់។ អាពាហ៍ពិពាហ៍ មិនអាចមានភាគីណាមួយផ្លាច់ដោយចិត្តឯងបានឡើយ។ អាពាហ៍ពិពា៍ ផ្តាច់បានលុះត្រាតែមានសាលក្រមពីតុលាការ។
ក.លក្ខខណ្ឌសំភារៈ
- បុរសស្ត្រីត្រូវមានសុខភាពល្អ ត្រូវពិនិត្យសុខភាព(ឈាម) ជាមុនសិនរៀបអាពាហ៍ពិពាហ៍។
- ត្រូវមានចំណេះវិជ្ជា មានសមត្ថភាពក្នុងការប្រកបការងារចិញ្ចឹមគ្រួសារ
- ត្រូវមានធនធានដើម្បីផ្គត់ផ្គង់គ្រួសារ
ខ.លក្ខខណ្ឌវេទនា
- ត្រូវមានសញ្ចេតនាចំពោះគ្នាទៅវិញទៅមក
- ចៀសវាងអាពាហ៍ពិពាហ៍ដោយបង្ខំចិត្តដែលនាំមកនូវការលែងលះគ្នានាពេលក្រោយ។
គ.លក្ខខណ្ឌសង្គម
- ត្រូវរៀបអាពាហ៍ពិពាហ៍តាមទំនៀមទំលាប់ប្រពៃណីសាសនាតាមការនិយមរបស់គ្រួសារទាំងសងខាង។
- ត្រូវចុះសំបុត្រអាពាហ៍ពិពាហ៍
ឃ.លក្ខខណ្ឌសីលធម៌វិជ្ជាឬសីលលក្ខខណ្ឌ
- ត្រូវមានចិត្តស្មោះត្រង់នឹងគ្នា(ស្មោះមួយនិងមួយមិនព្រួយឆ្លងអេដស៍)
- ត្រូវគោរពសិទ្ធិបន្តពូជ សិទ្ធិសំរេចចិត្ត យោគយល់គ្នា
- ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពគ្នាទៅវិញទៅមក
- មិនប្រើអំពើហិស្សាដាក់គ្នា