អ្នកដឹកនាំគឺជាមនុស្សសំខាន់ក្នុងក្រុម ឬសហគមន៍ ។ អ្នកដឹកនាំគ្រប់គ្រងទទួលខុសត្រូវដឹកនាំកិច្ចការអ្វីមួយដើម្បីឆ្ពោះទៅរកគោលដៅ ឬ ដើម្បីសម្រចកិច្ចការណាមួយ ។ លក្ខណៈសម្បត្តិទាំង ១០របស់អ្នកដឹកនាំមាន ៖
- ចេះដឹកនាំ និងគ្រប់គ្រងប្រកបដោយបទពិសោធ
- ចេះគោរពច្បាប់ វិន័យ បទបញ្ញាតិ និងរដ្ឋធម្មនុញ្ញ
- ស្គាល់បញ្ហា និងសេចក្ដីត្រូវការរបស់សង្គមដែលខ្លួនគ្រប់គ្រង និងមានប្រាជ្ញាឈ្លាសវៃ ក្នុងការដោះស្រាយបញ្ហាបានទាន់ពេលវេលា
- ស្គាល់ពីច្បាប់គ្រប់គ្រងប្រទេស ស្ថាបន័ សហគមន៍ ឬ ក្រុមព្រមទាំងចេះ ស្រឡាញ់ និងការពារយុត្តិធម៌
- ជាមនុស្សប្រាជ្ញាឈ្លានវៃ ចេះរំងាប់រំលោះទាស់ទែងក្នុងសង្គមរវាងនាយទុន និងកម្មករ រដ្ឋ និងរាស្រ្ដ
- ចេះស្រឡាញ់ធម៌អាថ៌ យកធម៌ជាធំ ស្រឡាញ់ការចេះដឹង ការពិត និងធ្វើខ្លួនឪ្យគេគោរព
- មានសន្ដោសដោយបច្ច័យបួនតាមមានតាមបាន មិនរំលោភលន់ខ្ជះខ្ជាយមិនចង់បានហួសឋានៈមិនចង់ហួសឋានៈមិនហ៊ីហាហួសអ្វីដែលខ្លួនកំពុងមាន
- មានចិត្តអំណត់ មិនក្រោធផ្ដេសផ្ដាស
- មានសេចក្ដីក្លាហានរឹងប៉ឹងប្រកបដោយសតិសម្បជញ្ញៈ
- ចេះរស់នៅដោយមិនជំពាក់ការលន់ មាសនមេត្តា ករុណា មុទិតា និងឧបេក្ឋា ។