ក្នុងរដ្ឋបាលសាធារណៈត្រូវមានលក្ខណៈសម្បត្តិ៤យ៉ាង ដូចខាងក្រោម ៖
- ទឹកចិត្តបម្រើការងារមោះមុតមានន័យថារដ្ឋបាលសាធារណៈត្រូវមោះមុតក្នុងការងារ និងមានការលើកកម្ពស់ទឹកចិត្តការងាររបស់មន្ត្រីរាជការ ។
- ភក្តីភាព រដ្ឋបាលសាធារណៈ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល និងស្ថាប័នរដ្ឋត្រូវមានភក្តីភាពចំពោះរដ្ឋ និងភក្តីភាពចំពោះប្រជាពលរដ្ឋ ។
- ផ្តោតលើសេវា រដ្ឋបាលសាធារណៈត្រូវប្រែក្លាយខ្លួនពី”អ្នកគ្រប់គ្រង” ទៅជា “អ្នកផ្តល់សេវា” គួរជាទីគោរព និងមានភាពត្រឹមត្រូវក្នុងការបម្រើ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង របស់ពលរដ្ឋ ។
- សីលធម៌វិជ្ជាជីវៈរដ្ឋបាលសាធារណៈត្រូវបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយតម្លាភាព សមត្ថភាព និងប្រសិទ្ធភាព ។ ក្នុងន័យនេះទាមទារឱ្យមន្ត្រីសាធារណៈផ្លាស់ប្តូរអាកប្បកិរិយា និងទម្លាប់ការងារដើម្បីបំពេញបានលក្ខណៈសម្បត្តិទាំងបួនខាងលើ ។