កូនល្អ មិត្តល្អ និងពលលរដ្ឋមានលក្ខណៈសម្បត្តិដូចតទៅ ៖
ក. កូនល្អ
- ជាកូនដែលមានអត្តចរិតស្លូតបូត ទន់ភ្លន់សុភាពរាបសារ ស្រគត់ស្រគំ រមទម្យ ។
- ស្តាប់ដំបូន្មានឪពុកម្តាយ គោរពចាស់ទុំ ព្រឹទ្ធាចារ្យ ព្រះសង្ឃ ចេះជួយកិច្ចការឪពុកម្តាយបង ប្អូន ជីដូនជីតា ចេះថែទាំប្អូនតូចតាចតាមសមត្ថភាព និងលទ្ធភាព ។
- ស្រលាញ់ពលកម្ម អនាម័យ ការពារបរិស្ថានស្រឡាញ់ការអប់រំកាយ និងកីឡា ។
- ចេះសន្សំសំចៃថវិកា និងថៃទាំសម្ភារដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារ ។
- ចេះថែរក្សាការពារកិត្តិយសគ្រួសារ និងមិនធ្វើឱ្យមាតាបិតាក្រុមគ្រួសារ ពិបាកចិត្ត ឬខកចិត្តដោយប្រការណាមួយ ។
ខ. សិស្សល្អ
- ជាសិស្សដែលមានសេចក្តីឧស្សាហ៍ព្យាយាមរៀនសូត្រ និងរៀនពូកែ ។
- គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន គោរពលោកគ្រូ អ្នកគ្រូ មករៀនរៀងរាល់ពេលវេលា ។
- មានស្មារតីស្រាវជ្រាវបំពេញបន្ថែមចំណេះដឹង ។
- ចូលរួមសកម្មភាពសង្គមក្លឹបសិក្សាទាំងនៅក្នុងសាលា និងក្នុងសហគមន៍ ។
- មិនបង្កការលំបាកដល់សាលារៀន ការពារកិត្តិយសសាលា ។
គ. មិត្តល្អ
- ធ្វើខ្លួនឱ្យល្អទប់នឹងបាតុភាពអសកម្មក្នុងសង្គម ។
- មានទំនាក់ទំនងល្អជាមួយមិត្ត ជាមួយមិត្តភក្តិទាំងក្នុង និងក្រៅសាលា មានសមានចិត្តស្រលាញ់មិត្តភក្តិ និងជួយគ្នាទៅវិញទៅមក ។
- ចេះដាស់តឿនមិត្តដែលគេច និងបោះបង់ការសិក្សាឱ្យវិលត្រឡប់មករៀនសូត្រវិញ ។
- មានស្មារតីឧស្សាហ៍ព្យាយាម មានចិត្តអំណត់អត់ធន់ ពិសេសជួយមិត្តដែក្រីក្រ និងចូលរួមសកម្មភាពសិល្បៈ ការអប់រំកាយ និងកីឡា និងមានវិធានការការពារជំងឺដើម្បីថាមពល និងសុខភាពល្អប្រសើរ ។
- មិនបង្កការលំបាកដល់មិត្តភក្តិ ។
ឃ. ពលរដ្ឋល្អ
- អត្តចរិត ឫកពារល្អ
- សីលធម៌រស់នៅល្អ
- គោរពច្បាប់សង្គម
- ចូលរួមអភិវឌ្ឍន៍សង្គម
- មិនបង្កការលំបាកដល់សង្គម
- មិនបង្កអសន្តិសុខដល់សង្គម
- មិនបង្កកកង្វល់ដល់អ្នកដទៃ
- ស្រលាញ់ថែរក្សាការពារសម្បត្តិសាសនា
- ស្រលាញ់ថែរក្សាការពារសម្បត្តិវប្បធម៌ជាតិមាតុភូមិ
- សរុបមកកូនល្អសិស្សល្អមិត្តល្អនិងពលរដ្ឋល្អពិតជាប្រកបដោយសម្បតិ្តល្អប្រសើរជាច្រើនគួរឱ្យស្ញប់ស្ញែងមែន ។ ដូច្នេះយើងត្រូវតែខិតខំធ្វើខ្លួនឯងប្រតិបត្តិលក្ខណៈសម្បត្តិទាំងនោះយ៉ាងណាឱ្យខាងតែបាន ដើម្បីបានក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អសម្រាប់សង្គមដ៏ផូរផង់នៃយើង ។