ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
១.តើអត្ថបទដកស្រង់ខាងលើនេះស្ថិតនៅក្នុងចលនា អក្សរសិល្ប៍បែបណាមួយ? ចូរអ្នករកអំណៈអំណាងមកបញ្ជក់ឱ្យបានច្បាស់លាស់។
២.តាមរយៈអត្ថបទដកស្រង់នេះ តើករីបានប្រើវិធីតែងសំខាន់ៗអ្វីខ្លះ? ចូរបង្ហាញវិធីនោះឱ្យបាន ៥ យ៉ាងតិត ដោយរកឧទាហរណ៍ពីក្នុងអត្ថបទមកបញ្ជាក់ផង។
៣.ចូរអ្នកបង្ហាញពីលក្ខណៈអក្សសិល្ប៍តាមរយៈអត្ថបទដកស្រង់នេះ។
៤.តើក្នុងសម័យកាលនោះ ជនជាតិខ្មែរបានទទួលឥទ្ធិពលពីសាសនាណាខ្លះ? ចូរអ្នកធ្វើការបញ្ជាក់តាមរយៈអត្ថបទនេះ។
៥.ចូរអ្នកធ្វើការឆ្លុះបញ្ជាំងពីតថភាពសង្គមខ្មែរ នាសម័យនោះ។
៦.ដោយផ្អែកលើវគ្គ “ លិនថោងករវិករំលឹករក សម្តិលីហៅយកមណីចិន្តា លូកយកប្រទាលឆាន់ នឹងស្លា សូត្រសាគ្រប់សព្វចប់ជាម្តង ” ចូរអនុវត្តលំហាត់ខាងក្រោមៈ
ក.ដោយសិក្សាពាក្យ ១ព្យាង្គ រកទំនាញសូរ គ្មានទំនាញសូរ ព្រមទាំងពីមូលហេតុឱ្យបានច្បាស់លាស់។
ខ.ដោយសិក្សាពាក្យ ១ព្យាង្គ រកបញ្ចែក អ-អ៊ ឬសូរស្រះ “អ” សូរស្រះ “អ៊” និងសូរស្រះពួក “អ-អ៊” (ក្នុងសូរស្រះនីមួយៗសិក្សាតែ១ពាក្យ)។
គ.ដោយសិក្សាពាក្យ ១ព្យាង្គ រកព្យាង្គចូនក្នុងវគ្គ ជាព្យាង្គ (បិទខ្លី-វែង ឬបើកខ្លី-វែង) ហើយសរសេរជាសូវិទ្យាអន្តរជាតិ API ដោយប្រាប់ពីទម្រង់នឹងសទ្ទ។
ចម្លើយ
១.អត្ថបទដកស្រង់ខាងលើនេះស្ថិតនៅក្នុងចលនាអក្សសិល្ប៍ ខេមរនិយម។ ព្រោះនៅក្នុងអត្ថបទកំណាព្យ បានបញ្ជាក់យ៉ាងច្បាស់អំពីសេចក្តីស្នេហា ដែលទាវមានចំពោះទុំគឺ ជាស្នេហាកាំរន្ទះ ឃើញភ្លាមស្រលាញ់ភ្លែត ស្នេហានេះតែងកើតមានចំពោះបុរសស្ត្រីដែលជាសត្វលោកដែលពោពេញដោយកិលេសតណ្ហា។
២.តាមរយៈអត្ថបទដកស្រងនេះ ករីបានប្រើវិធីតែងនិពន្ធសំខាន់ៗដូចតទៅៈ
+ ប្រើពាក្យសាមញ្ញៈ ខ្ញុំ, កុំ, បង, ប្អូន,សម្លឹង...
+ ពាក្យកម្ចីសៀមៈ សាវ ផាហ៊ុម
+ ពាក្យកម្ចីបាលី សំស្រ្កឹតៈ ព្រាហ្មណាចារ្យ សត្យា មន្ត សព្វ..។
+ ពាក្យសង្ឃសព្ទៈ ឆាន់, និមន្ត, ស្រង់
៣.លក្ខណៈអក្សរសិល្ប៍តាមរយៈអត្ថបទដកស្រង់នេះគឺៈ ខ្មែរយើងមានជំនឿនៅលើមន្តគាថា ការសូត្រផ្លុំជាដើម គឺមានន័យថាមានជឿទៅលើជំនឿអរូបិយ ដែលជាកម្លាំងក្រៅខ្លួន។ ម៉្យាងទៀតខ្មែរតែងតែ គោរពប្រតិបត្តិព្រះសង្ឃដែលជាអ្នកកាន់ធម៌អាថ៌ មានចំណេះដឹងជ្រៅជ្រះ។
៤.ក្នុងសម័យកាលនោះ ជនជាតិខ្មែរបានទទួលឥទ្ធិពលពីសាសនា ព្រះពុទ្ធ និងសាសនាព្រាហ្មណ៍។
អំណៈអំណាងៈ
៥.តថភាពសង្គមខ្មែរនាសម័យកាលនោះ គឺសង្គមប្រកាន់ខ្ជាប់នូវទំនាមទំលាប់ប្រពៃណីដោយកូនស្រីចូលម្លប់ ការទុកដាក់កូនចៅស្ថិតនៅលើម្តាយជាអ្នកសម្រេច (នំមិនធំជាងនាឡ៌)។ ចំនែកឯកូនប្រុសច្រើនតែបួសរៀននៅក្នុងសំណាក់ព្រះពុទ្ធសាសនា។
៦.ដោយផ្នែកលើវគ្គ “លិនថោថកវវិករំលឹករក សម្ពិលីហៅយមីចិន្តា លូកយកប្រទាលឆាន់នឹងស្លា សូត្រសាគ្រប់សព្វចប់ជាម្តង”
ក.សិក្សាពាក្យសូរៈ ស្រូត (ព្យញ្ជនៈបង្ហូរត្រដុស)
ខ.ដោយសិក្សាពាក្យ ១ព្យាង្គ
គ.ដោយសិក្សាពាក្យ ១ព្យាង្គ រកព្យាង្គជួនក្នុងវគ្គ ហើយសរសេរជាសូរវិទ្យា អន្តរជាតិ API ដោយប្រាប់ពីទំរង់ និងសន្ទ។