បានជាគេនិយាយថា អាល្លឺម៉ង់គឺជាហេតុនាំឲ្យផ្ទុះសង្គ្រាមត្រជាក់ព្រោះ៖
- បញ្ហាទី១ : សូវៀតបានបិចច្រកចេញចូលទៅកាន់អាល្លឺម៉ង់ខាងលិច ដែលធ្វើឲ្យប៊ែរឡាំងខាងលិចដាច់ស្បៀងនិងគ្រឿងផ្គត់ផ្គង់ដែលសំខាន់ដូចជាអគ្គីសនី ។ នៅពេលនោះសហរដ្ឋអាមេរិកបានឆ្លើយតបដោយការប្រើស្ពានអាកាស ដែលនាំឲ្យមហាអំណាចទាំងពីរស្ទើរតែមិនអាចអត់ធ្មត់បាន ។
- បញ្ហាទី២ : បញ្ហាកសាងជញ្ជាំងប៊ែរឡាំងនៅឆ្នាំ១៩៦១ ដោយមានអ្នកភៀសខ្លួនពីអាល្លឺម៉ង់ខាងកើតទៅកាន់ខាងលិច ដែលជាហេតុធ្វើឲ្យខាងកើតត្រូវបង់ខាតនូវកម្លាំងហត្ថពលកម្មជំនាញ ដែលនាំឲ្យឌឿនឩស្សាហកម្មរកកលនឹងរលំ ។
- បញ្ហាទី៣ : ការបង្កើតសហព័ន្ធអាល្លឺម៉ង់ខាងលិចតាមរយៈសន្ធិសីទនៅទីក្រុងឡុងដ៏ ព្រមទាំងបញ្ចូលសហ័ន្ធអាល្លឺម៉ង់ជាសមាជិកទី១៥នៃអង្គការអូតង់ ដែលអនុញ្ញាតឲ្យអាល្លឺម៉ង់បំពាក់អាវុធ នោះគឺជាការគំរាមកំហែងដោយត្រង់ចំពោះសហភាពសូវៀត ។ ដំណាក់កាលនេះជាដំណាក់កាលរត់ប្រណាំងគ្រឿងសព្វាវុធដោយអាវុធនុយក្លេអ៊ែរ ដែលធ្វើឲ្យពិភពលោកមានការគំរាមកំហែងផ្នែកសន្តិសុខ ។