Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Khmer Literature
2018-06-27 06:55

លក្ខណៈខុសគ្នា (អត្ថន័យ អត្ថរូប អត្ថរស ) នៃរឿងរាមាយណៈ និង រឿងរាមកេរ្តិ៍

    • អត្ថន័យ អ្នកនិពន្ធបានទ្រទង់រូបលក្ខណៈ និងសកម្មភាពតាំងពីដើមដល់ ចប់របស់ព្រះរាម ព្រះរាមតម្កល់តម្កើងងថា ជាតួអង្គប្រកបដោយរិមលហើយថា តំណាងអវតាព្រះវិស្ណុ ចុះមកសង្គ្រោះលោក ឲ្យផុតពីការរាតត្បាតរបស់ពួករាក្សសៈ ។ ព្រះរាមប្រហារយក្សក្តី សុទ្ធសឹងតែអនុវត្តទៅតាមបញ្ផាដោយ សារពួកទមិឡចង្រៃនេះមានទោសទណ្ឌកម្ម ដែលបណ្តោយមកពីការរាតត្បាត លោកៈ​ និងដោយបុព្វហេតុកម្មពីជាតិ ។ ចំណែករឿងរាមកេរិ៍្ត អ្នកនិពន្ធបានរៀបរៀងលក្ខណៈសកម្មភាពរបស់ព្រះរាមស្របទៅតាមទោសតាមមនុស្សនិយម ដោយពុំបានទ្រទ្រង់លើកតម្កើងតួអង្គនេះ ជាអាទិទេពដែលគ្មានខុសឆ្លងនោះឡើយ ។ ព្រះអារាមអាកប្បាកិរិយាលក្ខណៈអន់ថយរហូតដល់ខ្សោយជាងមនុស្សសាមញ្ញ ទាំងខាងផ្លូវកាយ វាចាចិត្ត ។ ព្រះរាមចេះយំ ទួញសោក ខ្សឹកខ្សួលដូចមនុស្សធម្មតា ។
    • អត្ថរូប ​ រឿងរាមាយណៈ តែងជាកាព្យបែបសំស្ក្រឹត មានចំនួន២៤០០០ ស្លោក ចែកជា៧កាន្ទ ។ រីឯរឿងរាមកេរ្តិ៍វិញ តែងតែជាពាក្យកាព្យបែបខ្មែរ លំនាំបែបបទល្ខោន ហើយគ្មានចែកជាអង្គ ឬ កាន្ទទេ តែចែកខ្សែ ។
    • អត្ថរស រឿងរាមាយណៈ ជារឿងប្រកបដោយអច្ឆរិយភាព គឺអស្ចារ្យ តាំងតែលក្ខណៈសកម្មភាពរបស់តួអង្គរហូតដល់ ដំណើររឿង ក៏សុទ្ធសឹង ប្រាស់ចាកនូវតថភាពច្រើន ។ ចំណែករឿងរាមកេរ្តិ៍វិញ​ ពិតមែនតែអ្នកនិពន្ធយកហេតុភេទដំណើរ អស្ចារ្យរបស់តួអង្គខ្លះមកពណ៍នាក៏គង់លក្ខណៈ ទូទៅរបស់ រឿងប្រកប ដោយការពិតដែលជាតថភាព ហើយឋិតនៅជារឿងទំនាស់តួអង្គមានតឹងមានធូរ មានចាញ់មានឈ្នះ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login