ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
១. តើអត្ថបទកាព្យ “មើលផែនដីខ្មែរ” តែងជាបទអ្វី ? ចូរនិយាយពីធាតុសំខាន់ៗនៃបទនេះផង ។
១. ចូរសង្ខេបអត្ថបទកាព្យ “មើលផែនដីខ្មែរ” ។
២.ចូរបង្ហាញបារម្មណ៍វិធីក្នុងកំណាព្យ “ មើលផែនដីខ្មែរ” នេះ ។
៣.តើអត្ថបទកាព្យ “មើលផែនដីខ្មែរ” នេះនិយាយពីអ្វី ?
៤. ដូចម្ដេចដែលហៅថា ចំណាប់ជួន ?ផ្ទូន ? រណ្ដំ ? ចូរលើកឧទាហរណ៍ក្នុងអត្ថបទខាងលើមកបញ្ចាក់ផង ។
៥. ចូរសង្ខេបអត្ថបទកាព្យជាពាក្យរាយ ។
៦. តើអត្ថបទកាព្យនេះនិយាយពីអ្វី ?
ចម្លើយ
១. សង្ខេបអត្ថបទកាព្យមើលផែនដីខ្មែរ នៅក្នុងរបបប៉ុលពតប្រជាជន ខ្មែរគ្រប់រូបត្រូវបានពួកគេ
២. បង្ហាញបារម្មណ៍វិធីក្នុងកាព្យ”មើលផែនដីខ្មែរ” នេះ
មេឃភ្លឺខ្មៅជិត ផ្គរលាន់ក្នុងចិត្ត រងំឥតសូរ
ស្លឹងជន់ស្ងួតចេស ភ្នំប្រេះជាអូរ ទឹកភ្នែកជន់ជោរ
ហូរលិចភូមិឋាន។
ភ្លឺ ខ្មៅ
រងំ ឥតសូរ
ជន់ ស្ងួតចេស
បក្សីប្រែដើរ ម្រឹគប្រែហោះហើរ ត្រីលង់ស្លាប់ប្រាណ
ខ្ឬមក្លាយជាផ្ទះ វិនាសវិមាន យំសោកស្រែកឃ្លាន
ទួញថ្ងរក្នុងចិត្ត ។
ពាក្យ “បក្សីប្រែដើរ “ និង “ម្រឹគប្រែហោះហើរ”ជាពាក្យបំផ្លើស ពីព្រោះបក្សីហោះ លើមេឃ មិនដើរនឹងដីឡើយ ហើយម្រឹកក៏មិនអាច ហោះហើរមានដែរ ។
ផ្ការីកខុសកាល ទឹកសាចពេញវាល ស្មៅស្រពោនស្វិត
ក្រូសថ្មកៀមក្រំ យំសោកអាណិត ត្រកួនត្រលលឹង
លេងាឬទ្ធិឡើងទ្រើង ។
កវីប្រើរណ្តំព្យព្ចាន គឺ “ក្រ »ក្រ” ។
វេស្សវ័យអង់អាច អាងឬទ្ធិអំណាច ប្រឹងលើកតំកើង
ហ៊ីងនិងគីង្គក់ ពីភក់ចំបើង ឲ្យរុងរឿងថ្កើង
ឡើងស្មើ ចន្ច្រា ។
កវីប្រៀធៀប ហ៊ីង និង គីង្គក់ ដែលរស់ក្នុងរុងរឿងដូចរស្មីព្រះចន្ទ ។
ភ្លើងគឺចិត្តកាច នៃពាលអំណាច បនក្បត់ឬស្យា
មានពិសពើតស្អត ជាងភ្លើងធម្មតា សុទ្ធធាតុហិង្សា
ឆេះទាំងកាយចិត្ត ។
កវីប្រើពាក្យ “ភ្លើង” ដើម្បីផ្ទួនពាក្យ ។
៣. អត្ថបទកាព្យ “មើលផែនដីខ្មែរ” នេះនិយាយអំពីអំពើឃោរឃៅ យង់ឃ្នង់ របស់បនប្រល័យពូជសាសនា ប៉ុល-ពត ដែលបានធ្វើទុក្ខបុកមេ្ទញមកលើ ប្រជាជនខ្មែរស្លូតត្រង់គ្រប់រូប ហលយថែមទាំងបង្ខំឲ្យធ្វើការយ៉ាងធ្ងន់ធ្ងរដូចសត្វធាតុ ។
៤. ដែលហៅថា ចំណាប់ជួន គឺជាពាក្យទាំងឡាយណាដែលមាន ព្យាង្គកើតឡើងដោយ សូរស្រះដូចគ្នា ឬព្យព្ជានៈ ប្រកបដូចគ្នា ឬសូរ ស្រះ និងព្យព្ជានៈដូចគ្នា ។
ឧទាហរណ៍ ព្រលឹងមាសអើយ អូននៅបង្កើយ
តែឆ្ងាយសែនសល់....។
ឧទាហរណ៍ ព្រលឹងមាសអើយ ដៃអូនកៀកកើយ តឹងដូចតណ្ហា
អង្ហែលអោបរឹត ឲ្យចិត្តសង្កា រកសុខឯណា
ក្នុងការរស់នៅ ។
ព្រលឹងមាសអើយ ស្នេហាគ្មានស្បើយ ឃ្លានគ្មានជជ្រៅ
ឃ្លានលេងឃ្លានយំ ឃ្លានធំធេងទៅ ទំពាសំពៅ
អ្នកមានអ្នកក្រ ។
ឧទាហរណ៍ ព្រលឹងមាសអើយ ឬអូនជាត្រើយ ចិត្តទោសទោម្នេញ
ជោរនាចទៅមក រលករលេញ រលើមបំពេញ
សមុទ្រវិជ្ជា ។
៥.សង្ខេបអត្ថបទកាព្យជាពាក្យរាយ
យុវជនម្នាក់បានលង់ស្នេហ៍ជាមួយនារីម្នាក់ ដេលមានឋានៈផ្សេងពីខ្លួន ។ យុវជនរូបនេះនឹងស្រមៃអាឡោះអាឡៃ ដល់នាងជានិច្ច គ្មានថ្ងៃណាអាចបំភ្លេចបានឡើយ ។ គេស្រមៃថានារីនោះហាក់បីដូចនៅជិតគេ នៅកៀកកើយជាមួយរូបគេ គ្មានថ្ងៃបែកបានឡើយ ។ សេចក្តីស្នេហារបស់យុវជន ចំពោះនារីនោះ ធំមហិមា រកអ្វីមកប្រៀបផ្ទើមពុំបានឡើយ ។
៦. អត្ថបទកាព្យនេះនិយាយ អំពីបុរសម្នាក់ដែលនឹក រវើរវាយដល់នារីម្នាក់ ។ បុរសម្នាក់នេះមានសេចក្តីស្នេហាដ៏ធំធេង និងស្មោះស្មគ្រ័អស់ពីដួងចិត្តចំពោះនាង ។ តែប៉ុន្តែអ្វីៗគ្រាន់តែជាក្តីស្រមៃប៉ុណ្ណោះ ។