ការត្រួតពិនិត្យទំនិញនៅតាមទីផ្សារតម្រង់ឆ្ពោះទៅរកគោលដៅសំខាន់ៗមួយចំនួនដូចជា ៖
- ការត្រួតពិនិត្យលើគ្រោះថ្នាក់ផ្នែកគីមីដែលដាក់នៅក្នុងម្ហូបអាហារ ការប្រើប្រាស់សារធាតុគីមីដែលហាមឃាត់នៅក្នុងផលិតផលកែច្នៃ ម្ហូបអាហារ ។ ផលិតផលដែលចាត់ទុកថាគ្មានគុណភាព និងសុវត្ថិភាពសមស្របតាមបទបញ្ញត្តិត្រូវបានរឹបអូសយកទៅកម្ទេចចោល ដោយបង្គាប់ឱ្យម្ចាស់សិប្បកម្មធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់ សារធាតុគីមីដែលហាមឃាត់ក្នុងផលិត របស់ខ្លួនជាបន្តទៀត ។
- ការត្រួតពិនិត្យលើផ្នែកអនាម័យដោយធ្វើការវាយតម្លៃអំពីកម្រិត វត្តមាននៃពពួកមេរោគបង្កជំងឺដែលបណ្តាលមកពីការផលិតខ្វះ អនាម័យ ឬជាការចម្លងពីបរិស្ថានជុំវិញតាមការទុកដាក់នៅ កន្លែងមិនស្អាត ។
- ការត្រួតពិនិត្យលើការក្លែងបន្លំ គឺជាការត្រួតពិនិត្យទៅលើស្លាកសញ្ញាដូចជាឈ្មោះផលិតផល អាស័យដ្ឋានផលិត ប្រទេសផលិតអាស័យដ្ឋាននាំចូលសារធាតុផ្សំ របៀបប្រើការប្រុង ប្រយ័ត្ន បរិមាណ ទម្ងន់ ថ្ងៃខែឆ្នាំ ផលិត ថ្ងៃខែឆ្នាំផុតកំណត់ ប្រើប្រាស់ ។ល។
- ការត្រួតពិនិត្យលើប្រេងឥន្ធនៈ និងផលិតផលគីមីកសិកម្មជាដើម