ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១ ចូរនិយាយពីជីវប្រវត្តិអ្នកនិព្ធនរឿងរាមាយណៈ និងស្មាដៃរបស់លោក ។
២ តើរឿងរាមាយណៈនិពន្ធនៅឆ្នាំណា?
៣ តើកាអាកាសក្នុងសាច់រឿងនេះ មានតួនាទីអ្វីខ្លះ?
៤ តើប្រថ្នូល និង ការរំលឹករឿងដើមមាននៅកន្លែងណា? ចូរបង្ហាញ។
៥ ចូរបង្ហាញពីអត្ថរស ដែលមាននៅក្នុងអត្ថបទ ។
៦ តើភាតភាពរវាងទេវៈសាគរ និងហនុមាន រវាងហនុមាន និង ព្រះរាមកើតឡើងដោយសារអ្វី ? មានប្រយោជន៍អ្វីខ្លះ ?
ចម្លើយ
១. ជីវប្រវត្តិអ្នកនិព្ធនរឿងរាមាយណៈ និងស្មាដៃ៖
លោកវាល្មិកិ របស់ប្រហែលក្នុងកំឡុង ស.វ ទី៣ មុន គ.ស ។ លោកចាប់ ប្រពភពីគ្រួសារក្នុងព្រាហ្មណ៍ដែលឪពុកម្ដាយបំបរបង់ចោលហើយគេចចូលព្រៃ ជ្រៅប្រកបរបរធ្វើជាចោរប្លន់ ។ នៅពេលដេលលោកប្រព្រឹត្តនូវអំពើ ទោសកំហុសនេះ ក៏បានជួកនឹងទេវៈណារាដា មកជួយបំភ្លឺផ្លួវណែនាំឲ្យប្រែ ពីអំពើបង្ហាញផ្លួវឲ្យលោកទៅបួស ។វាល្មិកិ ជាជនដែលមានប្រាជ្ងាឈ្លាសវៃយ៉ាងចម្លែក ។ លោកមានវោហាក្បោះក្បាយចេះប្រើសំដីចេញជាឃ្លាពាក្យដ៏ពិសេស ទេវៈណាវាជា បាននិទានដ៏អស្ចារ្យ របស់ព្រះបានទរាមា ឲ្យវាល្មិកិស្ដាប់ ។ ក្រោយពីស្ដាប់ហើយ វាល្មិកិបាននិទាន ឡើងវិញជាឃ្លាកាព្យដ៏ វិសេសឲ្យសាវ័កលោកស្ដាប់ ។ ចាប់ពីពេលនោះមក អត្ថបទកាព្យ របសវាល្មិកិត្រូវបានផ្សព្វផ្សាយពេញប្រទេសឥណ្ឌា ។
២. រឿងរាមាយណៈនិពន្ធនៅស.វទី៣ មុនគ.ស ។
៣. កាលអាកាសក្នុងរឿងនេះ មានតួនាទីចញ្ជាក់អំពីព្រឹត្តិការណ៍ដែលកើតឡើងយ៉ាងតឹងតែង ។ ទីកន្លែងរឿងកើតឡើងនៅកោះលង្កា ដែលជាកោះមួយ ស្ថិតនៅកណ្តាលមហាសាគរដ៏ធំធេង ប្រកបដោយកិច្ចការពារយ៉ាងតឹងរឹង។ រឿងក៏បានកើតឡើងក្នុងពេលយប់ ដែលក្រុងលង្កា មានអ្នកយាមយ៉ាងម៉ត់ចត់ ធ្វើឱ្យហនុមានជួបនឹងការលំបាកក្នុងការស្វែងរកនាងសីតា ។ ប៉ុន្តែ ពេលយប់ក៏ជាការងាយស្រួលក្នុងការលាក់ខ្លួនកុំឱ្យ អ្នកយាមល្បាតក្រុងលង្កាដឹង ។ ដូច្នេះកាល អាកាសមានតួនាទីសំខាន់ណាស់ដែរ ក្នុងសាច់រឿងដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ពីសភាពលក្ខណៈ នៃសាច់រឿងក្នុងទីកន្លែង និងពេលវេលាមួយ។
៤ . ប្រថ្នូល និង ការរំលឹករឿងដើមមាននៅកន្លែងដូចជា ៖
៥. អត្ថរសនៅក្នុងអត្ថបទ៖
៦. ភាតរភាពរវាងទេរៈសាគរ និងហនុមានកើតឡើងដោយសារ ទេវៈសាគរ ពេញចិត្តនឹងវីរភាព ឥតមានពីររបស់ហនុមាន និងជួយហនុមានដដើម្បីចងមិត្តភាព ។ ទេវៈសាគរសរសើរហនុមានថាក្លាហាន ។ មិនតែប៉ុណ្ណោះទេវៈសាគរបាន បញ្ជាឲ្យមេនកៈងើបពីបាតសមុទ្រមកធ្វើកន្លែងសម្រាប់ហនុមានសំរាក ហើយទេវៈសាគរ ក៏ធ្វើពិសោធមហិទិ្ធរិទ្ធ ហនុមានដោយឲ្យនាង រក្សស្រីកាលាខ្លួនឲ្យធំរារាំងហនុមាន។