2018-07-04 16:32
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើថ្ងៃបុណ្យសង្សារមានប្រភពមកពីប្រទេសណា ?
២. ពួកបរទេសគេហៅថា ”ថ្ងៃបុណ្យសង្សា” ព្រោះអ្វី ?
៣. តើថ្ងៃបុណ្យសង្សារ អាចបំបាត់ព្រលឹងជាតិខ្មែរឬទេ ? ព្រោះអ្វី ?
ចម្លើយ
១. ថ្ងៃបុណ្យសង្សារមានប្រភពមកពីចក្រភពរ៉ូម ។
២. ពួកបរទេសគេហៅថា ”ថ្ងៃបុណ្យសង្សា” ព្រោះថានៅថ្ងៃនោះ គេសង្គេតឃើញ យុវជនតែងជូនផ្កាកូលាប រឺ កាដូដល់សង្សាររបស់គេ ពួកគេនាំគ្នាដើរកំសាន្តសប្បាយ ហើយអាចឈានទៅដល់ការរួមភេទទៀតផង ។
៣. ថ្ងៃបុណ្យសង្សារ អាចបំបាត់ព្រលឹងជាតិខ្មែរបាន ប្រសិនបើយុវជននៅតែមានការភ័ន្តច្រឡំដោយយកថ្ងៃនោះជាថ្ងៃពិសេសចំពោះគួសង្សារ រឺគូស្នេហ៍របស់ពួកគេ ។ ប៉ុន្តែបើពួកគេ ចេះបំបែរពីថ្ងៃបុណ្យសង្សារ ឲ្យទៅជាទិវាមួយ គឺទិវានៃស្រលាញ់ សម្រាប់មនុស្សគ្រប់គ្នាវិញនោះគឺមិនអាចធ្វើឲ្យព្រលឹងជាតិបាត់បង់នោះទេ ។ ក៏ប៉ុន្តែទោះជាយ៉ាងនេះ គឺវប្បធម៍បរទេសថ្មីដែល ទើបតែហូរចូលក្នុងប្រទេសកម្ពុជា ដូច្នេះយុវជន យុវនារី គួរតែប្រកាន់ខ្ចាប់នូវ ទំនៀមទំលាប់ ប្រពៃណីរបស់ខ្មែរឲ្យបានគង់វង្ស គួរកុំយកវប្បធម៌ទាំងទ្បាយដែលធ្វើឲ្យបាត់បង់វប្បធម៌ជាតិ មកឡូកឡំ ដែលអាចធ្វើឲ្យបាត់បង់ សេចក្តីថ្លៃថ្នូររបស់សង្គមជាតិបាន ។