Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើអ្នកនិពន្ធរឿងហាំលែតឈ្មោះអ្វី ? ចួរនិយាយពីប្ររត្តិអ្នករូបនោះ ។

២. តើរឿងហាំលែតនិពន្ធនៅឆ្នាំណា ? តើសម័យនោះស្ថិតក្នុងបវិយាកាស សង្គមបែបណា ?

៣. ចួរបង្ហាញអត្ថរសនៅក្នុងអត្ថបទនេះ ។  

៤. តើអត្ថបទនេះ បានបង្ហាញខ្លឹមសារសំខាន់ដូចម្តេចខ្លះ ?

៥​. តួអង្គហាំលែតស្លាប់មែន ប៉ុន្ដែឧត្តមគតិរបស់​តទតអង្គនេះបានទទួលជ័យជំនះ យ៉ាងត្រចះត្រចង់ ។ ចូរបង្ហាញតាមរយៈអត្ថបទខាងលើ ។

ចម្លើុយ

១. អ្នកនិពន្ធរឿងហាំលែតឈ្មោះ វីលៀម សេកស្ពៀរ ។     

  • ប្រវត្តិ របស់លោក សេស្ពៀរ គេមិនបានដឹងថា លោកសេស្ពៀរ កើតនៅថ្ងៃខែណានោះទេ ។ ប៉ុន្តែគេដឹងថាលោកបានបួសជ្រមុជទឹកនៅថ្ងៃទី២៦ ខែ មេសា ឆ្នាំ ១៥៦៤ នាទីក្រុងស្ត្រាតហ្វត ប្រទេសអង់គ្លេស និងទទួលមរណភាពនៅថ្ងៃ២៣ ខែមេសា ឆ្នាំ១៦៦១។ ភរិយារបស់លោក សេស្ពៀរ ឈ្មោះ អានី ហាថាវ៉េ ។លើករៀបការនៅឆ្នាំ ១៥៨២ ។ លោកមានបុត្រ ចំនួន៣នាក់​គឺ ស៊ូ សាណា , ហាមណិត ,និង ជូឌីត ដេលជខាកូនភ្លោះ ។ ឪពុករបស់លោក សេស្ពៀរ ឈ្មោះ ចន និងម្ដាយ ឈ្មោះ ម៉ារី​ ។ លោក វីលាម សេស្ពៀរគឺជាតូសំដែង និងជាកវីនិពន្ធ និងជាអ្នកនិពន្ធរឿងល្ខោនដ៏ល្បីល្បាញមួយរូប ។

២ ​. រឿងហាំលែតនិពន្ធនៅរវាងឆ្នាំ១៥៩៩-១៦០១ ។  សម័យនោះស្ថិតនៅក្នុងសង្គមសក្តិភូមិ ។ ស្ថិតនៅក្នុងសម័យកាលដែលពោរពោះទៅដោយការប្រកួតប្រជែង ។     

៣. អត្ថរសនៅក្នុងអត្ថបទ ៖

  • វីររសៈ​ ក្នុងអត្ថបទបានបង្ហាញភាពអង់អាច ក្លាហាន របស់តួអង្គ ហាំលែត ក្នុងការប្រឆាំងជាមួយព្រះរាជាដ៏ទុរយស ដែលប្រើអំពើថោកទាប ចំពោះហាំលែត ។
  • ទាររុណរស : ព្រះរាជនីត្រូវស្លាប់យ៉ាងអយុត្តិធម៏ ដោយសារទ្រង់បានសោយស្រាដែលមានថ្នាំពុល ។ ព្រះរាជនីទទួលរងនូវក្តីតក់ស្លុត ដែលមិននឹកស្មានដល់ថា ព្រះរាជាប្រើអំពើ ដ៏ថោកទាបបន្សល់នូវទារុណភាពដ៏គួរឲ្យសង្វេត ។
  • នាដ្យរស : ដោយសារតែអំពើថោកទាបរបស់ព្រះរាជា បានធ្វើឲ្យហាំលែត ស្លាប់ ។ ប៉ុន្តែមរណភាពរបស់ភាពរបស់ហាលែត បានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះដ៏ត្រចេះត្រចង់ដល់ប្រជារាស្ត្រ ជាមរណភាពដ៏ក្លាហាន  ។
  • តថរស :​ អត្ថបទបានបង្ហាញឲ្យឃើញអំពីអំពើព្រៃផ្សៃ និងទុរយសល្មោភអំណាចរបស់ប្រជារាស្រ្ត ដែលបង្កើតជាទំនាស់វិបត្តិដ៏គួរឲ្យព្រឹខ្លាច ។

៤​.​ អត្ថបទនេះ បានបង្ហាញខ្លឹមសារសំខាន់ដូចជា៖

  • ជនដែលប្រព្រឹត្តអំពើឃោឃៅ ស្រេកឃ្លាន និងព្រៃផ្សៃ តែងតែទទួលនូវក្តីវិនាសសាបសូន្យនិងបន្សល់ទុកនូវកេរ្តិ៍ឈ្មោះអាក្រក់ជាទីបំផុត។
  • វិរភាពដ៏ក្លាហាន របស់តួអង្គ ហាំលែត ចំពោះអំពើលាមក របស់ព្រះរាជា។
  • ជនរួមគំនិតក៏ត្រូវវិនាសដែរ ដូច ឡាយើកជាដើម ។

៥. តួអង្គ ហាំលែតស្លាប់មែន ប៉ុន្ដែឧត្តមគតិរបស់​តទតអង្គនេះបានទទួលជ័យជំនះ យ៉ាងត្រចះត្រចង់ ។ ហាំលែតស្លាប់មែន ប៉ុន្តែ ហាំលែតបានសម្លាប់ជនក្បត់ គឺព្រះរាជាដែលប្រើល្បិចកល ក៏ពិសពុលជាទីបំផុត ។ មរណភាពនេះ បានធ្វើឲ្យអ្នករាល់គ្នាស្ញើចសរសើរ និងយកគំរូតាម ដើម្បីស្រោចស្រង់ប្រទេសជាតិ របស់ខ្លួនពីសំណាក់មេដឹកនាំដែលមិនស្មោះត្រង់ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login