Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើរឿងរាមាយណៈមានប៉ុន្មានកាន្ទ?​ចុះរឿងរាមកេរិ៍្ត ?

២. ចូរបង្ហាញត្រួសៗអំពីលក្ខណៈខុសគ្នា (អត្ថន័យ អត្ថរូប អត្ថរស ) នៃរឿងរាមាយណៈ និង រឿងរាមកេរ្តិ៍ ។

៣. ចូរបង្ហាញពីលក្ខណៈខុសគ្នារវាងតួអង្គអង្គរាមា ក្នុងរាមាយណៈនិងរឿងរាមកេរ្តិ៍ ។

ចម្លើយ

. រឿងមារាយណៈមាន៧កាន្ទ​ ។ ហើយរឿងរាមកេរិ៍មាន ៨០ ខ្សែ ។ តែឃើញនៅសល់តែពីខ្សេទី១​-១០ និង៧៥-៨០ ប៉ុណ្ណោះ ។

២. លក្ខណៈខុសគ្នា (អត្ថន័យ អត្ថរូប អត្ថរស ) នៃរឿងរាមាយណៈ និង រឿងរាមកេរ្តិ៍

  • អត្ថន័យ អ្នកនិពន្ធបានទ្រទង់រូបលក្ខណៈ និងសកម្មភាពតាំងពីដើមដល់ ចប់របស់ព្រះរាម ព្រះរាមតម្កល់តម្កើងងថា ជាតួអង្គប្រកបដោយរិមលហើយថា តំណាងអវតាព្រះវិស្ណុ ចុះមកសង្គ្រោះលោក ឲ្យផុតពីការរាតត្បាតរបស់ពួករាក្សសៈ ។ ព្រះរាមប្រហារយក្សក្តី សុទ្ធសឹងតែអនុវត្តទៅតាមបញ្ផាដោយ សារពួកទមិឡចង្រៃនេះមានទោសទណ្ឌកម្ម ដែលបណ្តោយមកពីការរាតត្បាត លោកៈ​ និងដោយបុព្វហេតុកម្មពីជាតិ ។ ចំណែករឿងរាមកេរិ៍្ត អ្នកនិពន្ធបានរៀបរៀងលក្ខណៈសកម្មភាពរបស់ព្រះរាមស្របទៅតាមទោសតាមមនុស្សនិយម ដោយពុំបានទ្រទ្រង់លើកតម្កើងតួអង្គនេះ ជាអាទិទេពដែលគ្មានខុសឆ្លងនោះឡើយ ។ ព្រះអារាមអាកប្បាកិរិយាលក្ខណៈអន់ថយរហូតដល់ខ្សោយជាងមនុស្សសាមញ្ញ ទាំងខាងផ្លូវកាយ វាចាចិត្ត ។ ព្រះរាមចេះយំ ទួញសោក ខ្សឹកខ្សួលដូចមនុស្សធម្មតា។
  •  អត្ថរូប ​ រឿងរាមាយណៈ តែងជាកាព្យបែបសំស្ក្រឹត មានចំនួន២៤០០០ ស្លោក ចែកជា៧កាន្ទ ។ រីឯរឿងរាមកេរ្តិ៍វិញ តែងតែជាពាក្យកាព្យបែបខ្មែរ លំនាំបែបបទល្ខោន ហើយគ្មានចែកជាអង្គ ឬ កាន្ទទេ តែចែកខ្សែ ។
  • អត្ថរស រឿងរាមាយណៈ ជារឿងប្រកបដោយអច្ឆរិយភាព គឺអស្ចារ្យ តាំងតែលក្ខណៈសកម្មភាពរបស់តួអង្គរហូតដល់ ដំណើររឿង ក៏សុទ្ធសឹង ប្រាស់ចាកនូវតថភាពច្រើន ។ ចំណែករឿងរាមកេរ្តិ៍វិញ​ ពិតមែនតែអ្នកនិពន្ធយកហេតុភេទដំណើរ អស្ចារ្យរបស់តួអង្គខ្លះមកពណ៍នាក៏គង់លក្ខណៈ ទូទៅរបស់ រឿងប្រកប ដោយការពិតដែលជាតថភាព ហើយឋិតនៅជារឿងទំនាស់តួអង្គមានតឹងមានធូរ មានចាញ់មានឈ្នះ ។

៣. ​បង្ហាញពីលក្ខណៈខុសគ្នារវាងតួអង្គអង្គរាមា ក្នុងរាមាយណៈនិងរឿងរាមកេរ្តិ៍ ៖

  • ព្រះរាមក្នុងរឿងរាមាយណៈ មានលក្ខណៈអច្ឆរិយៈ ជាតួអង្គប្រកបដោយវិលមភាព ជាអវតារបស់ព្រះវិស្ណុ ។ ការប្រហារយកក្តីសុទ្ធតែ អនុវត្តន៍ទៅតាមបញ្ចារបស់ទេវៈ ។
  • ព្រះរាមក្នុងរឿងរាមកេរ្តិ៍ មានលក្ខណៈជាមនុស្ស ចេះកើតទុក្ខ ទួញយំ សោសង្រែង ខ្សឹកខ្សូល ខឹងប្រច័ណ្ឌជាដើម ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login