Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអធិប្បាយ៖ 

     ចាស់បុរាណខ្មែរយើងបានបន្សល់ទុកនូវកេរ្តិ៍មរតកយ៉ាងច្រើន សម្រាប់កូនចៅជំនាន់ក្រោយដូចជា ប្រាងប្រាសាទ អក្សរសិល្ប៍ ទំនៀមទំលាប់ ប្រពៃណី ជាពិសេសសុភាសិត យ៉ាងច្រើនដែលទុកសម្រាប់ អប់រំទូន្មានកូន ចៅខ្មែរនៅពេលបច្ចុប្បន្ន និង អនាគត ឲ្យបានយល់ច្បាស់ ។ ដូចនេះហើយទើបមានមតិមួយបាន ពោលថា៖ ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់

     តើសុភាសិតខាងលើនេះមានអត្ថន័យ អប់រំដូចម្តេចខ្លះ? ដើម្បីជាស្ពានឈានទៅដល់ការបកស្រាយសុភាសិតខាងលើ ប្រកបដោយខ្លឹមសារ និងអត្ថន័យជ្រៅជ្រះយើងគប្បីយល់ជាមុន! នូវអត្ថន័យរបស់ពាក្យ គន្លឹះ។ “ធ្វើល្អ មានន័យថា ៖ រង្វើទាំងឡាយ ដែលយើងធ្វើទៅហើយបាន ត្រឹមត្រូវហើយ អ្នកដ៏ទៃក៏ពេញចិត្ត ។ ចំនែកឯពាក្យ ធ្វើអាក្រក់ សំដៅទៅលើ អំពើទាំងឡាយដែលខុសច្បាប់ហើយអ្នកដ៏ទៃគេស្អប់ខ្ពើម។ តាមន័យប្រធានខាងលើចង់ បញ្ជាក់ថា បើបុគ្គលគ្រប់រូបប្រព្រឹត្ត តែអំពើល្អ នោះទៅថ្ងៃក្រោយ រឺ ពេលបច្ចុប្បន្ន គេនឹងទទួលបានផលល្អ។​ចំនែក បុគ្គល មួយចំនួន ដែលប្រព្រឹត្តតែអំពើអាក្រក់ ថ្ងៃណាមួយគាត់អាចទទួលនៅផល អាក្រក់ មកវិញ។

     តាមទ្រឹស្តីរបស់ ព្រះពុទ្ធសាសនា គេបានអប់រំឲ្យប្រព្រឹត្ត អំពើល្អ វាចាកនូវគ្រឿងសៅហ្មងទាំងពួង ។ នៅក្នុងសង្គមនីមួយៗ មានមនុស្ស គ្រប់ជំពូក ដែលយើងមិនអាចដឹងថា បុគ្គលរូបណាល្អ រឺ អាក្រក់ឡើយ ដូចនេះ មនុស្សម្នាក់ៗ គប្បីប្រព្រឹត្តនូវអំពើល្អ ពោលគឺ បើយើងធ្វើល្អ ចំពោះអ្នកដ៏ទៃ នោះអ្នកដ៏ទៃនឹងធ្វើល្អចំពោះយើងវិញជាក់ស្តែង សិស្សានុសិស្សបើពួកគេខិតខំ និង ព្យាយាមរៀនសូត្រ ខិតខំត្រង់ត្រាប់ ស្តាប់គ្រូពន្យល់នៅថ្ងៃក្រោយគេនឹងក្លាយទៅជាសិស្សពូកែ មាន អនាគតល្អ ប៉ុន្តែបើគេមានអារម្មណ៍មិនល្អចំពោះគ្រូ ហើយមិន ខិតខំរៀនសូត្រ ពី១ថ្ងៃទៅ១ថ្ងៃពួកគេគិតតែ ធ្វើប្រហែស លទ្ធផលចុង ឆ្នាំគេអាចនឹង ទទួលផលមិនល្អ ។ ម្យ៉ាងវិញទៀត នៅក្នុង មុខរបបរ ធ្វើជំនួញ ពាណិជ្ជកម្ម ក៏ត្រូវចិត្ត ស្មោះត្រង់ជាមួយអតិថិជន រឺ ដៃគូរ។ ចំនែកក្នុងរឿង អក្សរសិល្ប៍ជាពិសេសរឿងដែលនិពន្ធដោយលោក សួន សុរិន្ទ ដែលបង្ហាញពីទុកលំបាកសប់បែបយ៉ាងរបស់ សម ទីបំផុតបុរសរូបនេះក៏ បានជួបនូវភព្វសំណាង ត្រូវលោករដ្ឋមន្ត្រីវ័យ ក្មេង ជួយជ្រោមជ្រែងឲ្យមាន អនាគតភ្លឺស្វាង។

     សរុបសេចក្តីមក យើងសង្កេតឃើញថា ការប្រព្រឹត្តអំពើល្អ ទោះ បី ជួនកាល យើងមិនទាន់បានផលល្អភ្លាមៗ ប៉ុន្តែនៅថ្ងៃណាមួយយើង គង់ទទួល បានភាពជោគជ័យ ។ ម្យ៉ាងវិញទៀត បើយើងអស់សង្ឃឹម នឹងការធ្វើល្អ យើងនឹងធ្លាក់ចូលក្នុងជំពូកមនុស្សអាក្រក់ ហើយនឹង ត្រូវអ្នកដ៏ទៃ និង សង្គមស្អប់ខ្ពើម ។

 ជាទីបញ្ចប់ យើងអាចវាយតម្លៃ បានថា ប្រធានខាងលើមានតម្លៃ គ្រប់គ្រាន់ ក្នុងការអប់រំឲ្យមនុស្សប្រព្រឹត្តនូវតែអំពើល្អ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login