ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្តីអធិប្បាយ៖ មរតកអក្សសិល្ប៍រឿងរាមកេរ្តិ៍ ដែលស្ថិតក្នុងសាសនាព្រាហ្មណ៍ និយម បានសរសេររៀបរាប់ជុំវិញរឿងរ៉ាវនៃការធ្វើសង្គ្រាមបង្ហូរឈាមគ្នាឥតឈប់ឈររវាងរេហ៍ពល យក្ស និង រេពលស្វា ។ ក្រោយ! បានសិក្សាចលនារឿងនេះរួចមកបានជាប្រការ រាមកេរ្តិ៍បានរួមចំនែក បណ្តុះស្មារតីមកសិក្សា ឲ្យស្នេហា ជាតិតាម គំរូនៃតួអង្គ វីរជន ។
តើមតិដែលបានលើកឡើងខាងលើមានខ្លឹមសារអប់រំយ៉ាងដូចម្តេចខ្លះ?
ពាក្យវីរជន ជាអ្នកដែលហ៊ានលះបង់ជីវិតដើម្បីបុព្វហេតុជាតិ មាតុភូមិ ។ មតិខាងលើលើកឡើងមានអត្ថន័យចង់និយាយថា រឿងរាមកេរ្តិ៍ជាស្នាដៃ” អក្សសិល្ប៍មួយដែលរួមវិភាគទាន ដ៏សំខាន់ក្នុង ការជួយបណ្ដុះបំផុសស្មារតីយុវវ័យខ្មែរ ឲ្យឈរលើស្មារតី ស្រលាញ់ជាតិ ស្រលាញ់ទឹកដី តាមគំរូតួអង្គដែលជាវិរៈជន ជាមួយ នឹងការសិក្សា ចលនារឿងរាមកេរ្តិ៍ រួចមកហើយបាន ធ្វើឲ្យ អ្នកសិក្សា មួយ ចំនួនយល់ថា រឿងរាមកេរ្តិ៍ ជាខ្សែរឿងខ្មែរ មួយដែលនិយាយពីសង្គមពិតមែន ដែលត្រូវបានបណ្តុះអ្នកសិក្សាខ្មែរ ដែលជាយុវសក្ខា នាមជនជា_មនោសញ្ចេតនា ស្នេហាជាតិមាតុភូមិ តាមគំរូវីរៈភាព នៃ តួអង្គវីរៈជន ។ តួអង្គ ដែលគេស្គាល់ច្បាស់ ថាជាវិរៈជនដំបូងបង្អស់ នោះគឺជាតួអង្គ ស្តេចស្វានៅ នគរ ខាខីន ឈ្មោះ ពាលី ។ ស្តេចស្វានោះត្រូវ បានគេប្រសិទ្ធនាមថា ជាតួអង្គវីរជន ជាតិ និងអន្តរជាតិ ។ ដែលជា ជនជាតិ គឺ ស្តេចស្វាឈ្មោះ ពាលី នេះហើយ ដែលដាច់ខាតមិនព្រមបណ្តាលឲ្យមាតុភូមិ ខា នីន ធ្លាក់ទៅក្រោមការត្រួតត្រា អាណានិគម របស់ព្រះរាម ឡើយ ។ ព្រោះតែយ៉ាងនេះបានជាពាលី ក្រោកឈរ ប្រឆាំងជាដាច់ខាត ក្នុងការ សុំកែនទ័ពស្វាយកឲ្យច្បាំងប្រឆាំងទ័ព យក្ស ក្នុងពាលីដែលមិនព្រមកែនពលរដ្ឋស្វា របស់ខ្លួនឲ្យទៅ ព្រះរាម ព្រោះដោយចង់ការពារជីវិតដោយឥតន័យ មិនចង់ការពារបូរណ ភាពទឹកដី អណាធិបតេយ្យភាពដាច់ខាត ធ្លាក់ដៃព្រះរាម ។ ដោយសារមូលហេតុនេះហើយបានជា ពាលី ស្លាប់ក្រោមការលួច បាញ់ពីក្រោយខ្នង ។ ដូចនេះឃើញថា ដើម្បីបុព្វហេតុជាតិ និង ប្រជារាស្ត្រស្វា ពាលី ហ៊ានធ្វើពលីកម្មដោយការបូជាជីវិតខ្លួនឯង គ្មានស្តាយស្រណោះ ។ ដោយឃើញថា ពាលី ជាវីរជន អន្តជាតិនៅ ត្រង់ដំណើរឿងដែលនិយាយអំពី ពាលីច្បាំងតតាំងនឹងកូនក្របី ឈ្មោះ ទូភី ។ ការតស៊ូរបស់ពាលីរហូតសម្លាប់បានកូនក្របី ឈ្មោះ ទូភី គឺជា ការធ្វើឡើងក្នុង ន័យអន្តជាតិដើម្បី យកអាស្រ័យ អ្នកដទៃ មានពួកឥសី និងទេវតា ដែលត្រូវ កូនក្របីនោះធ្វើបាប ក្នុងរឿង រាមកេរ្តិ៍ ក្នុងចំនោមតួអង្គជាយក្ស គេស្គាល់មេទ័ព្វ យក្ស នៅនគរលង្កា ឈ្មោះថា យក្ស កុម្ភភា ដែលជាយក្សរក្សាសីល ។ កុម្ភកា ដែលសុខ ចិត្តនាំ ពាល ទៅកាន់ មិនមែន ដើម្បីឲ្យការពារអំណាចឲ្យ យក្ស ក្រុងរាពណ៍ ដែលជាបង រឺ ដើម្បីសងសឹកឲ្យយក្ខី ស្រីសុរបនខា ជាប្អូន! ដែលត្រូវ ព្រះលក្នណ៍ កោសក់ កាត់ត្រចៀក កាត់ច្រមុះ កាត់ដៃនោះ ទេ ។ កុម្ភកា ចេញច្បាំងដើម្បីបុព្វហេតុការពារ កិត្យានុភាពនៃពូជ យក្សទាំងមូល។ ប្រការដែលគួរកត់សម្គាល់ពីវីរភាពជាវីរជន របស់យក្ស កុម្ភកា ស្ថិតនៅត្រង់ លក្ខណៈដ៏អស្ចារ្យ ពិសេសមួយគឺ នៅលើ ចំពោះការបញ្ចុះបញ្ចូល របស់យក្សក្បត់ជាតិនោះឈ្មោះ ពិភេក ដែលព្រះរាម ប្រើឲ្យអូសទាញយ៉ាងណា កុម្ភកា បន្តការច្បាំង ឲ្យទំលាក់អាវុធចុះឲ្យ កុម្ភកា ឡើងស័ក ស្មើនឹង ព្រះលក្នណ៍ ដែរ។ ដោយកុម្ភកា នៅតែរក្សាឧត្តមគតិជាតិ កុម្ភភា ប្តេជ្ញាដាច់ខាត មិនព្រម ឲ្យ សត្រូវ ខ្ចីដៃ ដើម្បីប្រល័យជាតិសាស្រ្តឯងឡើយ ។ ក្រៅពី ពាលី និង កុម្ភកា ខាងលើជាតួអង្គ វីរជនក្នុងរឿង រាមកេរ្តិ៍ ត្រូវបានគេរាប់ បញ្ចូលស្តេចស្វា មហាកំពូល និង មេទ័ពស្វាពីរ រូបគឺ ខុន នាល និង ខុន នុល ។ ដែលជាស្តេចស្វា មហាកំពូល ជាវីរជន ស្ថិតត្រង់ស្ដេច ស្វានេះ ចេះអាណិតអាសូ ចេះស្រលាញ់ និងចេះការពាររាស្ត្រ ដោយយកជីវិតរបស់ខ្លួនឯង ទៅការពារប្រជារាស្ត្រ ។
ដូចនេះជា សរុបសេចក្តីមក ឃើញថា តួអង្គដែលជាតួនៃស្មារតី ស្នេហាជាតិ ហើយត្រូវបានគេស្គាល់ ក្នុងរឿង រាមកេរ្តិ៍ គឺតួអង្គ ស្វាពាលី និង មេទ័ពទាំងពីរ ដូចដែលបានបង្ហាញខាងលើ រួចមកហើយ ។
ឆ្លងតាមការស្រាយបំភ្លឺរួចមកហើយអាចឲ្យយើងវិនិច្ឆ័យ វាយតម្លៃបានថា ការយល់ឃើញតាមបែបមតិខាងលើ គឺជាការវិភាគ មានលក្ខណៈ សមហេតុផល ដែលគូទទូលបាន។ សិក្សារឿងរាមកេរ្តិ៍ រួចហើយ ធ្វើឲ្យយើង បានស្គាល់ កាន់តែច្បាស់ពី ឧត្តមគតិ របស់តួអង្គ វីរជន ដែលបរាជនខ្មែរ ត្រូវតែរៀនសូត្រពីគំរូឧត្តមគតិ នោះដើម្បីបុព្វហេតុការពារជាតិមាតុភូមិ របស់យើង ប្រឆាំងមហិច្ចតា ឈ្លានពានគ្រប់ប្រភេទ។