ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្តីផ្តើម
អ្នកផងនៅសម័យបច្ចុប្បន្ន ច្រើនតែចាប់អារម្មណ៍ថា «អារ្យធម៌ខ្មែរ» គឺជាចំណេះវិជ្ជាថ្មីៗ ឬការតុបតែងប្លែកៗជំនាន់ថ្មី ដែលត្រូវន័យនឹងពាក្យអ្នកសព្វថ្ងៃហៅថា «ស៊ីវីល័យ» ។ តែតាមពិតអារ្យធម៌គឺជាកម្រងចំណេះវិជ្ជាដែលមនុស្សរកឃើញ ហើយបង្កបង្កើតឡើងតាំងពីអង្វែងហើយដូចអារ្យធម៌ខ្មែរ ដែលកកើតឡើងតាំងពីកទឹកកដីខ្មែរម៉្លេះ គ្រាន់តែដំបូងនោះ មិនសរសេរកត់ទុក មានត្រឹមតែទម្លាប់ធ្វើតៗគ្នាមកប៉ុណ្ណោះ ។
បើរកឃើញនូវកំណើត និងរូបរាងអារ្យធម៌ខ្មែរយើងប្រតិស្ឋានឡើងជាក់ប្រាកដលើដីយើងតាំងពីកទឹកដីដូច្នោះហើយ យើងតោងតែតាមដានសង្កេតមើល តើតាំងពីមានរូបរាងមករហូតសព្វថ្ងៃនេះ អស់រយះវេលាជាងពីរពាន់ឆ្នាំមកហើយនោះ មានការវិវត្តន៍យ៉ាងណាខ្លះ ។ យើងដឹងមកហើយថា ពិតមែនតែមានឥទ្ធិពលនៃអារ្យធម៌នានាជាតិ ជាពិសេសគឺជាតិណាដែលទាក់ទងនឹងខ្មែរយើងពីមុនៗមែន ប៉ុន្តែឥទ្ធិពលទាំងនោះរឹតតែបន្ថែមឲ្យបានជាមធ្យោបាយជួយរុញច្រាន ឲ្យអារ្យធម៌ខ្មែរមានកម្លាំង និងមានរូបរាងបែកសាច់ឈាម ពេញលេញបរិបូណ៏ឡើងទៅវិញ ។ ដើម្បីបានស្គាល់ដំណើរដើម ឬប្រវត្តិហូរហែពីមុនមក យើងអាចអធិប្បាយចែករំលែកនូវប្រវត្តិអារ្យធម៌យើងតាមបែបប្រវត្តិសាស្តជាបួនសម័យកាលធំៗគឺ ៖
អានបន្ត ឬទាញយក អារ្យធម៌ខ្មែរ