ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្តីសង្ខេប
បញ្ហាទំនាក់ទំនងកម្ពុជាជាមួយយៀកកុង ប្រមូលផ្តុំលើលក្ខណៈទ្រង់ទ្រាយពីរ មួយគឺនយោបាយការបរទេសរបស់សីហនុ និងការជះឥទ្ធិពលមកលើ ចេញពីការរីកដុះដាលកាន់តែធំឡើងៗ នៃចលនាកុម្មុយនិស្តនិយមនៅយួនខាងត្បូង។ មួយចំណែកទៀត គឺការប្រើប្រាស់ទឹកដីខ្មែររបស់ពួកយៀកកុង ដើម្បីធ្វើជាប្រភពទីកន្លែងផ្តល់ស្បៀង, ទីជំរក និងជាការសំរួលកិច្ចការផ្នែកនយោបាយ។
ការស៊ើបអង្កេតដ៏ហ្មត់ចត់មួយ ពីគ្រប់ជ្រុងជ្រោយបញ្ជាក់ថា ពួកយៀកកុងទទួលស្បៀងនៅខាងក្នុងនិងឆ្លងតាមរយ:ប្រទេសកម្ពុជា ក៏ប៉ុន្តែបានបង្ហាញថា ទំហំនៃការផ្តល់សៀងនោះតិចតួចទេ បើប្រៀបធៀបទៅនិងការទទួលផ្ទាល់តាមរយ:ប្រទេសលាវ និងពីខាងក្នុងរង្វងប្រទេសយួនខាងត្បូង។ វាជាការច្បាស់ណាស់ ដែលថាមានការឃុបឃិតសុំគ្រលុំនៃពួកមន្ត្រីខ្មែរ បណ្តាលឲ្យពួកយៀកកុងទាំងអស់នេះរស់នៅយ៉ាងសុខសប្បាយ ក្នុងតំបន់ជាច្រើនតាមបណ្តោយព្រំដែនខ្មែរ។ ពួកកុម្មុយនិស្តក៏បានរៀបចំផងដែរនូវទីកន្លែងងាយស្រួលតូចៗជាសម្លាត់នៅលើទឹកដីខ្មែរ។ ការបញ្ជាក់ទាំងអស់បានបង្ហាញឲ្យដឹងថា ទីកន្លែងសំរួលការទាំងនេះ គឺជាផ្នែកមួយដ៏តូចប៉ុណ្ណោះ នៃការខិតខំប្រឹងប្រែងទាំងអម្បាលមាណរបស់ពួកកុម្មុយនិស្ត នៅឯស្រុកយួនខាងត្បូង ។
អានបន្ត ឬទាញយក កម្ពុជា និង យៀកកុង