កន្លែងចាក់សំណល់នៅកម្ពុជាផ្តល់ផលគ្រោះថ្នាក់ដល់បរិស្ថាននិងមនុស្សដូចខាងក្រោម៖
- ទឹកលេចចេញ និងទឹកភ្លៀងដែលរងការបំពុលដៅធាតុគីមី ពុំបានប្រមូល ហើយហូរចូលទៅក្នុងប្រព័ន្ធទឹកដី និងទឹកលើផ្ទៃដី។
- កសិករដាំដំនាំនៅក្បែរកន្លែងចាក់សំរាមដែលមានដីការបំពុល ដោយសារធាតុគីមីៗពីកន្លែងចាក់សំណល់។
- ភ្លើងឆេះកន្លែងចាក់សំណល់មានជាប្រចាំ ហើយបញ្ចេញឧស្ម័នកាបូនិច និងឧស្ម័នផ្សេងៗនៅក្នុងបរិយាកាស។
- កុមារដើរកាយសំរាម បានទទួលការគំរាមកំហែងដោយសារធាតុពុល ប្រកបដោយគ្រោះថ្នាក់ និងការឆ្លងជំងឺផ្សេងៗ
- ពុំមានការចាក់ស្រទាប់ដីគ្របពីលើសំណល់ បណ្តាលឲ្យខ្យល់បកបើងសំណល់តូចៗទៅទីផ្សេង។
- មនុស្សជាច្រើនដែលរស់នៅកន្លែងចាក់សំរាម រងការគំរាមកំហែងបញ្ហាបរិស្ថានបណ្តាលមកពីការគ្រប់គ្រងកន្លែងចាក់សំរាមមិនបានល្អ ។