2018-07-09 22:57
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់
លំនាំរឿង
ថ្ងៃទី ១៩ កុម្ភះ ឆ្នាំ ១៩៦០
រថអ័យ បានដឹកនាំអ្នកដំណើរចេញពីស្ថានីយ៍បាត់ដំបង ហើយបោលយ៉ាងលឿនសំដៅទៅទីក្រុងភ្នំពេញដោយបញ្ចេញសន្ធឹកសន្ធាប់ខ្ទ័រទ្វាររញាប់ញ័រប្រថពី។
ពួកអ្នកជិះភាគច្រើនបាននាំគ្នាធ្វើដំណើរទៅកាន់រាជធានី ដើម្បីចូលរួមក្នុងពិធីសមាជជាតិលើកទី៩។ ពួកគេមានចិត្តសប្បាយរីករាយរកអ្វីប្រៀបគ្មានខ្លះនិយាយសើចដាក់គ្នាខ្លះសើចក្អាក។ សមាជជាតិ១ សមាជជាតិលើកទី៩ដែលនឹងត្រូវធ្វើនូវថ្ងៃស្អែក។ នេះជាពាក្យដែលអ្នកដំណើរទាំងនោះចង់ចាំគ្រប់គ្នា ហើយដែលគេបន់ស្រន់បន់ ៨ថ្ងៃស្អែកមកដល់ឆាប់ៗ។
ក្នុងចំណោមអ្នកដំណើរ ដែលកំពុងសប្បាយរីករាយទាំងនេះបើគេពិនិត្យមើលមត់ចត់ទៅ គេនឹងឃើញបុរសម្នាក់រាងធំដំបង សម្បុរសណ្តែកបាយសក់រួញមុខរាហ៍ មានភ្នែកដូងរូងកប់ទៅក្រោមរោមចិញ្ចើមដ៏ក្រាស់ ដែលជាលក្ខណៈសំដែងឲ ឃើញថាបុរសនេះជាអ្នកម៉ឺងម៉ាត់ក្នុងការងារតែមានការគិតច្រើន។ បុរសនេះមានឈ្មោះថាសុន សម មានអាយុប្រហែល២៨ឆ្នាំ។ សន សម ស្លៀកខោជើងឯកាគឺពណ៌ប្រផេះ ពាក់អាវសឺមីសដៃវែងពណ៌ស អង្គយបឺតបារីផ្សែងហុយ់ចោល ភ្នែកក្រលេកមើលទេសភាពទាំងឡាយតាមបង្អួចអើយដោយការសង្កេត ពិនិត្យ។
អាចបន្ត ឬទាញយក រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់