ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ម៉ូលេគុលរ៉ូដុបស៊ីនជាច្រើន ស្ថិតនៅក្នុងភ្នាសបន្ទះសំប៉ែត ដែលឃើញមាននៅក្នុងអង្កត់ខាងក្រៅនៃកោសិកាដំបង ។ រ៉ូដុបស៊ីន ជាម៉ូលេគុលចម្រុះដែលកើតឡើងពីប្រូតេអ៊ីនអុបស៊ីន និងម៉ូលេគុលស្រូបពន្លឺ (រ៉េទីណាល់ ឬជាតិពណ៍នៃស្រទាប់រ៉េទីន) ដែលជាស្រឡាយនៃវីតាមីន A ។ នៅពេលកោសិកាដំបងស្រូបយកថាមពលពន្លឺ រ៉ូដុបស៊ីនបំបែកទៅជាអុបស៊ីន និងកោសិកាស្រូបពន្លឺ ដែលនាំអោយមានការចាប់ផ្ដើមនូវប្រតិកម្មជាបន្តបន្ទាប់ហើយបិទនៅបណ្ដាញអ៊ីយ៉ុង នៅក្នុងភ្នាសស៊ីតូប្លាស របស់កោសិកាដំបង ។ ក្រោយមកអាំងភ្លុចប្រសាទ ធ្វើដំណើរទៅកាន់ តំបន់ភ្នែកនៅក្នុងសំបកខួរក្បាល ។