វត្តមាននៃជនជាតិផ្សេងៗរស់នៅលើទឹកដីនៃប្រទេសណាមួយ ផ្តល់នូវ គុណសម្បត្តិ និង គុណវិបត្តិដូចជា៖
+គុណសម្បត្តិ
- ទទួលបាននូវបទពិសោធន៍ផ្សេងៗគ្នា និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ដែលជាកត្តាឈានទៅរកជោគជ័យនិង ការអភិវឌ្ឍប្រកបដោយពហុជម្រើស ។
- ទទួលបាននូវវប្បធម៌ផ្សេងៗគ្នា ( ពហុវប្បធម៌ )ធ្វើការសិក្សាប្រៀបធៀបវប្បធម៌ទាំងនោះ និងកែច្នៃឲ្យមានលក្ខណៈជារបស់ខ្លួនដ៏សម្បូរបែប ។
- ទទួលបាននូវចំណេះដឹងផ្សេងៗ គំនិតប្លែកៗ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ។
- បង្កើនឡើងនូវកម្លាំងពលកម្ម និងការវិនិយោគទុនក្នុងស្រុកដែលអាចផ្តល់ទីផ្សារការងារជាច្រើន ដល់ពលរដ្ឋម្ចាស់ស្រុក។
- ទទួលបាននូវមោទនភាពជាតិខ្មែរនៅពេលដែលមានជនជាតិផ្សេងៗចូលចិត្តមករស់នៅលើទឹកដីរបស់ខ្លួនហើយក៏ជាឱកាស នៃការផ្សព្វផ្សាយនូវវប្បធម៌ប្រពៃណីជាតិដ៏ល្អរបស់ខ្លួនផងដែរ ។
- បង្កើននូវទំនាក់ទំនងការទូតបានល្អ ធ្វើពាណិជ្ជកម្មជាមួយបរទេស និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអន្តរ ។
+គុណវិបត្តិ
- ពិបាកស្វែងរកកន្លែងរស់នៅ ( ទីកន្លែងចង្អៀត ) ខ្វះខាតស្បៀងអាហារ។
- បាត់បង់ធនធានធម្មជាតិខូចបរិស្ថាន បាត់បង់សណ្តាប់ធ្នាប់
- នាំចូលនូវវប្បធម៌ពាលាអាសែនាំឲ្យមានវិបត្តិក្នុងវប្បធម៌ជាតិខ្មែរ
- ពិបាកគ្រប់គ្រងជនអន្តោប្រវេសន៍
- នាំចូលទំនិញខុសច្បាប់និងខូចគុណភាព
- ដណ្តើមទីផ្សារការងាររបស់ប្រជាជនក្នុងស្រុក
- អាចបង្កឲ្យមានជម្លោះ ឬ អំពើភេរវកម្មផ្សេងៗ ។