2018-07-17 17:44
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ខ្ញុំមានអារម្មណ៍អាណិតអាសូរចំពោះជនជាតិទាំងអស់នេះហើយគោរពស្រលាញ់រាប់អានដូចជាបងប្អូនតែមួយដោយមិនប្រកាន់មិនរើសអើង ពូជសាសន៍ ពណ៌ សម្បុរ អ្វីឡើយ ។ ម្យ៉ាងទៀត វាជាការល្អប្រសើរនៅពេលដែលមានជនជាតិផ្សេងៗរស់នៅលើទឹកដីរបស់ខ្ញុំ ។ តែការរស់នៅនៅរបស់គេត្រូវតែជាការរស់នៅស្របច្បាប់ ពោលគឺពុំមែនជាជនអន្តោប្រវេសន៍ខុសច្បាប់ ព្រោះថាការមានជនជាតិច្រើនធ្វើឱ្យយើងបានសិក្សាស្វែងយល់ពីរបៀបរបបនៃការរស់នៅការប្រករបរចិញ្ចឹមជីវិតដែលមានលក្ខណៈផ្សេងៗគ្នា និងទទួលបាននូវបទពិសោធន៍ចំណេះដឹងជាច្រើនដ៏សម្បូរបែប ធ្វើឱ្យយើងមានគំនិតច្រើនគំនិតជឿនលឿន ដែលជាចំនុចវិជ្ជមានមួយឈានទៅរកការអភិវឌ្ឍ ។ លើសពីនេះការដែលមានជនជាតិផ្សេងៗមករស់នៅលើទឹកដីមួយហើយរស់នៅរួមគ្នាក្នុងភាពសុខសាន្តជាប្រភពនៃកម្លាំងពលកម្មក្នុងការអភិវឌ្ឍន៍ប្រទេសជាតិនិងបង្ហាញឲ្យឃើញពីសង្គមមួយដែលមានការអត់ឱន និងមានអធ្យាស្រ័យគ្នាទៅវិញទៅមក ។