ក្រោយសង្គ្រាមលោកលើកទី២ ចលនាតស៊ូរំដោះជាតិពីអាណានិគមកើតឡើងនៅទ្វីប ៖ អាស៊ី . អាព្រិច. អាមេរិក ។ នៅក្នុងទ្វីបនីមួយៗមានប្រទេស ៖
- ទ្វីបអាស៊ី ៖ មាន កម្ពុជា វៀតណាម ឡាវ ឥណ្ឌានេស៊ី ឥណ្ឌា ម៉ាឡេស៊ី មីយ៉ាន់ម៉ា ភីលីពីន ។
- ទ្វីបអាព្រិច ៖ មាន អេស៊ីប លីប៊ី ទុយណេស៊ី ម៉ារ៉ុក អាល់សេរី កូឌីវ័រ គីណេ គីណេប៊ីសាវ ម៉ូសំប៊ិច...។
- ទ្វីបអាមេរិក ៖ មាន គុយបា នីការ៉ាគ័រ....។
ការតស៊ូនេះទទួលបានជោគជ័យព្រោះ ៖
- ពួកអាណានិគមនឿយហត់់នឹងសង្គ្រាម
- ពួកគេសុំទទួចតាំងពីមុនសង្គ្រាម
- គាបសង្កត់យ៉ាងខ្លាំងពីប្រទេសក្រោមអាណានិគម
- ប្រទេសក្រោមអាណានិគមយល់ដឹងពីសិទ្ធិសេរីភាព
- អន្តរជាតិជម្រុញអោយគោរពសិទ្ធិមនុស្ស ពិសេសអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក នឹងសហភាពសូវៀត ។
- សាមគ្គីជាតិ និង អន្តរជាតិ
- អ្នកដឹកនាំមានមាគ៍ាត្រឹមត្រូវ ។