Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

    សេចក្តីអធិប្បាយ ៖  នៅក្នុងសង្គមដែលប្រកាន់យករបបមាតាធិបតេយ្យ រឺរបបមត្តេយ្យកាស្ត្រីត្រូវបានគេលើកកំពស់តម្កល់តម្លើងកិត្តិយសយ៉ាងខ្ពស់ត្រដែត។លុះចំណេរកាលក្រោយមក គេត្រលប់បែរប្រែជាបន្តបន្ទាប់បន្ទាបបន្ថោកប្រមាថកាតទានមាក់ងាយមើលថោកស្ដីទៅ​  វិញ។តែទោះជាយ៉ាងណាក៏នៅសម័យសកលភាវូបនីយកម្មដូចសព្វថ្ងៃគេឃើមានទស្សនៈសង្គមមួយបានវិនិច្ឆ័យក្នុងន័យទទួលស្គាល់ថា “វឌ្ឍនសង្គមក្នុងគ្រប់កាលៈទេសៈត្រូវការការចូលរួមពីស្រទាប់ស្ត្រី”។
   តើមតិដែលបានលើកឡើងខាងលើមានអត្ថន័យអប់រំសង្គមយ៉ាងដូចម្តេចខ្លះ?
   ដើម្បីបានជាស្ពានឈានដល់ការបកស្រាយចំណោទបញ្ហាខាងលើអោយមានលក្ខណៈកាន់តែបានពិស្ដាប្រកបដោយខ្លឹមសារកាន់តែបានស៊ីជំរៅមួយកម្រិតទ្វេរឡើងទៀត គេចាំបាច់ត្រូវយល់ជាមុនសិននូវន័យនៃពាក្យវឌ្ឍន៍សង្គមនិងកាលៈទេសៈ។​ ពាក្យថាវឌ្ឍនសង្គមសំដៅដល់ការរីកចំរើនលូតលាស់លឿននៃសង្គមជាតិមួយ។ ដោយឡែកចំណែកឯពាក្យកាលៈ     ទេសៈ​ សំដៅយកពេលវេលារបស់ឯកទេសរឺពេលវេលាដែលប្រព្រឹត្តទៅរបស់ប្រទេស។ មតិដែលបានកំណត់ដោយប្រធានបទខាងលើមានអត្ថន័យចង់និយាយ វឌ្ឍនសង្គមក្នុងគ្រប់
កាលៈទេសៈត្រូវការការចូលរួមពីស្រទាប់ស្តី។ក្នុងទស្សនៈវិភាគមួយស្ដីអំពីតថភាពរបស់ស្ត្រីបានជាករណីធ្វើឱ្យទស្សនៈសង្គមមួយពោលសរសើរមុខងារតួនាទីរបស់ស្ត្រី ដែលនៅគ្រប់តែកាលៈទេសៈមិនអាចឱ្យមានការបដិសេធស្រ្តីចេញពីក្របខ័ណ្ឌនៃការរីកចំរើនរបស់សង្គមបានឡើយ។តាមឯកសារប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាបានកត់ត្រាថាតាំងពីបឋមសម័យនៃការកកើតទឹកដីមកម្លេះដែនដីនគរភ្នំដែលចិនហៅថាហ្វូណនគេឃើញមានស្រ្តីជាមគ្គុទេសគឺព្រះនាង លីវ យី ឬព្រះនាងសោមា ដែលខ្មែរស្គាល់ថាជាអ្នកដឹកនាំអ្នកគ្រប់គ្រងកុលសម្ព័ន្ធខ្មែរដើម ។ការដឹកនាំនៅក្នុងសម័យកកើតទឹកដីដំបូងនោះប្រព្រឹត្តិទៅតាំងពីការមកដល់នៃអន្តោប្រវេសជាតិឥណ្ឌាឈ្មោះកោណ្ឌញ្ញៈដែលចិនស្គាល់ថាហ៊ុន ទៀននិងខ្មែរស្គាល់ថាព្រះថោង។មកដល់សម័យមហានគរក៏ប្រវត្តិសាស្ត្រនៅបន្តកត់ត្រា ដែលបង្ហាញ​ឱ្យឃើញអំពីកិត្យានុភាពរបស់ស្ត្រីខ្មែរដែលតំណាងដោយព្រះនាង។ព្រះនាងត្រូវបានគេស្គាល់ថាជាព្រះមហេសីទីពីររបស់ព្រះបាទជ័យវរ្ម័នទីប្រាំពីរព្រះមហាវីរៈក្សត្រខ្មែរសម័យអង្គរ។ព្រះនាងមានតួនាទីជាមហាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរក្នុងលំដាប់ទីប្រាំក្នុងសម័យអង្គរ។សង្គមខ្មែរសម័យអង្គរដែលមានខឿនវប្បធម៌អរិយធម៌ដ៏បវររុងរោចន៍ និងមាន​ខឿនសេដ្ឋកិច្ចដ៏បវររុងរឿងក៏ធ្វើអោយសង្គមជាតិទាំងមូលបានទទួលការគ្រប់គ្រងដឹកនាំពីសំណាក់រាជបណ្ឌិតដែលក្នុងនោះក៏មានព្រះនាងឥន្រ្ទទេវីផងដែរ។ក្នុងសម័យកាលក្រោយអង្គរទំព័រសាវតានៅតែបន្តកត់ត្រាអំពីវីរភាពស្រ្តីខ្មែរក្នុងសម័យកាលមួយ ដែលប្រវត្តិសាស្ត្រថា "សម័យស្ត្រីកាត់សក់ផ្កាថ្កូវ”។ សម័យនោះស្រ្តីខ្មែរត្រូវបានគេតម្រូវឱ្យទុក​សក់វែងព្រោះគ្រប់គ្នាស្រលាញ់សក់បួង។ប៉ុន្តែនៅពេលមួយស្ត្រីជាម្តាយជាភរិយាជាបងស្រីនិងជាប្អូនស្រីបានសម្រេច​ចិត្តកាត់សក់វែងមក ។ជាសក់ខ្លីដែលគេហៅថាកាត់សក់ផ្កាផ្លូវដើម្បីអោយក្លែងឯកសណ្ឋានជាបុរសចូលទៅវាយរំដោះដណ្តើមកងទ័ពពីសត្រូវដែលជាប់ក្នុងការចោមលោមព័ទ្ធ អត់បាយអត់ទឹកអស់ពេលជាច្រើនថ្ងៃឱ្យមានវាសនាបានរួចរស់ជីវិតហើយបានវិលត្រលប់ពីសមរភូមិក្រោយវិញប្រកបដោយជោគជ័យ។ ​នៅសម័យ​   តស៊ូការពារឯករាជ្យពីអាណានិគមនិយមបារាំងប្រវត្តិសាស្ត្របានកត់ត្រា​អោ​យ  ​ ​​ ឃើ​ញ​​​ច្បា​ស់ពីការបង្កើតឡើងនូវចលនាតស៊ូជាតិមួយដែលព្រះមហាវីរក្សត្រខ្មែរ ព្រះបាទនរោត្តមសីហនុបានបង្កើតឡើងជាដំបូងនៅទឹកដីនៃខេត្តបាត់ដំបងនោះគឺចលនាតស៊ូជាតិមួយក្រោមការដឹកនាំចលនាកងជីវពលនារីក្លាហាន។ចលនាកងនារីក្លាហានសម័យនោះបានកៀកសហការប្រយុទ្ធនឹងកងជីវពលក្នុងការវាយបណ្តេញពួកអាណានិគមនិយមបារាំងសេសសង្គ្រោះរំដោះជាតិ ដើម្បីទាមទារឱ្យបានឯករាជ្យជាតិដ៏ពេញលេញជូនជាតិមាតុភូមិកម្ពុជានៅថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ១៩៥៣នាប្រវត្តិសាស្ត្រ។ ទន្ទឹមនឹងរឿងនេះដែលបានបង្ហាញក្នុងប្រវត្តិ ​សាស្ត្រ ខាងលើបើគេវិលមកមើអក្សរសិល្ប៍ខ្មែរវិញក៏គេឃើញមានរឿងខ្មែរមួយចំនួនបានសរសេរកោតសរសើរអំពីសក្តានុភាពរបស់ស្ត្រីដូចជាករណីរឿងព្រេងខ្មែរមួយគឺ រឿងភ្នំប្រុសភ្នំស្រីក្នុងខេត្តកំពង់ចាមបានបំផុសន្លះឱ្យឃើញអំពីសមត្ថភាពរបស់ស្ត្រីខ្មែរសម័យបុរាណដែលបានធ្វើបដិវត្តន៍ប្រពៃណីពីទំលាប់ឱ្យស្ដីចូលស្តីដណ្តឹងបុរសមកជាទំនៀមទំលាប់ឱ្យបុរសចូលស្តីដណ្តឹងស្ដីវិញដែលទំនៀមទំលាប់នេះមានជាប់ជាតំនរហូតមកដល់សព្វថ្ងៃ។ជាមួយនឹងរឿងបុរាណខ្មែរមួយគឺរឿងមាយើងបានបង្ហាញថាស្តីជាឧត្តមភរិយាមានតួនាទីដ៏ប្រសើរក្នុងសង្គមគ្រួសារអាចលើកស្ទួយជួយជ្រោមជ្រែងតម្កុំតម្កើងកត្តិយសរបស់ស្វាមីពីទីទាបមកកាន់ទីខ្ពស់ដូចករណីចៅមាណពក្នុងរឿងមាយើង ដែលបានប្តូរឈ្មោះមកជាមាយើងដ៏ដោយសារ​ បាន​ភរិយាទី២របស់ខ្លួនដែលជាអតីតភរិយារបស់នាយភេត្រាហើយក៏ដោយសារប្រពន្ធគ្រប់លក្ខណ៍នេះដែរទើប​ជួយ​សាងវាសនាប្ដីដែលពីមុនរកស៊ីតែជញ្ជាត់ត្រីក្រោយមកបានក្លាយទៅជារាជង្គរក្សរបស់ស្តេចព្រហ្មទត្តព្រះចៅ នគរ​ពារាណ៏។ឃើញទេគ្រសារថ្កើងក៏ព្រោះតែស្ដី្រដូចករណីពាក្យបុរាណខ្មែរមួយពោលថា “ព្រទ្យគង់ត្បិតស្រីចេះ រៀបដាក់ទុក ផ្ទះធំស្រណុកត្បិតភរិយាជា” ។ជាមួយនឹងរឿងល្ខោនបាសាក់ដែលអ្នកសិក្សាស្គាល់គ្រប់គ្នាគឺរឿងតេជោ​យ៉ត​គេឃើញលោកទីជីហូត បង្ហាញពីករណ៏ជំទាវស្រែនដែលជាឧត្តមភរិយារបស់តេជោមាស។អ្វីដែលលោកមេទ័ពតេជោមាសធ្វើមិនបានសម្រេចនេះគឺការបង្ក្រាបស្តេចសម្រែ។តែជំទាវស្រែនទើបជាអ្នកបង្ក្រាបសម្លៃបានដោយប្រើកាលបន្លំដាក់ថ្នាំសន្តំក្នុងសុវាទី បញ្ចប់អាចចាប់បានស្តេចសម្រែនិងបក្សពួកទាំងអស់យកទៅវិនិច្ឆ័យទោស។ករណីនេះហើយដែលបុរាណខ្មែរទទួលស្គាល់ថា សំណាបយោងដីស្រីយោងបុរស។លោក ឪក គាម និងលោក ជឿក​​ អំក្នុងរឿងភូមិតិរច្ឆានបានបង្ហាញឱ្យឃើញពីវីរភាពរបស់នាងនីនិងនាងប៊ីដែលតាងឱ្យស្តីខ្មែរនៅក្រាំង លាវ។ក្រុមអ្នកក្លាហានដែលដឹកនាំដោយជួន និង អាចសម្លាប់បារាំងបាដេសបានក្នុងព្រឹត្តិការណ៍ថ្ងៃ១៨ មេសា ១៩២៥ក៏អាស្រ័យដោយបាននាងនីនិងនាង ប៊ីជាអ្នក​ ​ ផ្តល់ឱកាស។
     ដូចនេះជាសរុបសេចក្តីមកឃើញថាទាំងក្នុងប្រវត្តិសាស្ត្រក្តីទាំងក្នុងអក្សរសិល្ប៍សុទ្ធតែបានបង្ហាញឱ្យឃើញជាសក្ខីថាស្ត្រីពិតជាស្រទាប់សង្គមមួយដែលមិនអាចផ្តាច់ចេញបានពីការរីក ចំរើនរបស់សង្គមឡើយ។ យោងតាមខ្លឹមសារដូចដែលបានបំភ្លឺរួចមកនេះអាចឱ្យយើងវិនិច្ឆ័យសំដីលើកឡើងរបស់ប្រធានថាពិតជាមានអត្ថន័យត្រឹមត្រូវដែលស្ត្រីជាទូទៅអាចទទួលយកបាន​។ បច្ចុប្បន្នគេឃើញមានទស្សនៈចំរើនជាសកលបានទទួលស្គាល់ថា “ស្ត្រីជាមាតានៃពិភពលោក” ។

 



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login