ទំនាក់ទំនងរវាងសាធារណរដ្ឋប្រជាមានិតចិន និងមហាអំណាចពិភពលោកមានលក្ខណៈ ៖
ជាមួយសហរដ្ឋអាមេរិច ៖
- សហរដ្ឋអាមេរិកចាត់ទុកកោះតៃវ៉ាន់ជារដ្ឋឯករាជ្យ
- បក្សកុំមុយនីស្តចិនចាត់ទុកកោះតៃវ៉ាន់ជាអាណាខេត្តមួយរបស់ខ្លួន
- បក្សកុំមុយនីស្តចិនបានទម្លាប់គ្រាប់បែកទៅលើកោះតូចៗនៅជិតតៃវ៉ាន់
- សហរដ្ឋអាមេរិកបានគំរាមកំហែងចិនថា នឹងទម្លាប់គ្រាប់បែកបរមាណូ
- បក្សកុំមុយនីស្តចិន និងសហរដ្ឋអាមេរិកបានខិតចូលជិតគ្នា បន្តាប់ពីចិនប៉ះទង្គិចគ្នាជាមួយសហភាពសូវៀត
- ១៩៧១ លោកគីស៊ីងគ័រ បានទៅធ្វើទស្សនកិច្ចនៅប្រទេសចិន
- ១៩៧១ លោក និចសុខ បានទៅធ្វើទស្សនកិច្ចនៅប្រទេសចិន ។
ជាមួយសហភាពសូវៀត ៖
- សាធារណៈរដ្ឋប្រជាមានិតចិន កើតឡើងដោយសារសហភាពសូវៀតជួយគាំទ្រ
- សាធារណៈរដ្ឋប្រជាមានិតចិន កើតឡើងដោយយកគំរូតាមសហភាពសូវៀត
- ទំនាស់ដែនដី និងមនោគមវិជ្ជា កើតឡើងក្រោយពេលស្តាលីនស្លាប់
- ឆ្នាំ ១៩៦៩ សាធារណៈរដ្ឋប្រជាមានិតចិន និងសហភាពសូវៀតមានការប៉ះទង្គិចគ្នា ។ ចិនយល់ឃើញថា ស.ស.ស.ស ជាសត្រូវដែលមានគ្រោះថ្នាក់ជាងសហរដ្ឋអាមេរិក ។