បណ្តាប្រទេសនៅអាមេរិកឡាទីនធ្លាប់ស្ថិតនៅក្រោមការត្រួត្រារបស់ សហរដ្ឋអាមេរិក ។ ក្រោយសង្គ្រាមលោកលើកទី២ ចលនារំដោះជាតិរបស់ប្រទេសទាំងនោះមាន ៖
- នៅឆ្នាំ១៩៥៩ ប្រទេសគុយបា បានទទួលឯករាជ្យពីអាណានិគមនិយម ។
- នៅនីការ៉ាគ័របានបង្កើតរណសិរ្សសង់ឌីណូ ដឹកនាំដោយលោកអូគូស្កូសង់ឌីណូ ។ ដោយមានមេដឹកនាំត្រឹមត្រូវ និងមានប្រជាជននីការ៉ាគ័រចូលរួមនៅឆ្នាំ១៩៥៩ បានធ្វើឲ្យបដិវត្តន៍ និងសំទុះកាន់តែខ្លាំងក្លា ។ នៅខែកក្កដា ១៩៧៩ បដិវត្តន៍បានផ្តួលរលំរបបផ្តាច់ការប្រតិកិរិយាសូម៉ូសា ដែលរណបសហរដ្ឋអាមេរិក ។ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៧៩ រដ្ឋប្រជាធិបតេយ្យប្រជាមានិតនីការ៉ាគ័រត្រូវបានបង្កើតឡើង ។