ការធ្លាក់ទឹកចិត្ត និងការបាក់ទឹកចិត្ត ៖
+ ការធ្លាក់ទឹកចិត្ត
- មានភាពក្រៀមក្រំ
- មានភាពសោកសៅ
- អស់សង្ឃឹម
- ចង់ធ្វើទុក្ខទោសខ្លួនឯង
- ងាយយំ
- បាត់បង់ការចាប់អារម្មណ៍លើវត្ថុផ្សេងៗជុំវិញខ្លួន
- ព្រួយបារម្ភ
- អន្ទះសាតាតឹងក្នុងចិត្តក្នុងអារម្មណ៍
- គ្មានការសប្បាយរីករាយ
- គ្មានកម្លាំងកំហែង
- ឆាប់នឿយហត់
- ស្រក់ទម្ងន់
- មូលហេតុបណ្ដាលមកពីការបាត់បង់មនុស្សជាទីស្រលាញ់ ប្រាក់កាស ការបាត់បង់ទ្រព្យសម្បត្តិ ផ្ទះសំបែង ឬ ក៏ការរងទារុណកម្ម មានការរំលោភបំពាន និង ការរងភាពអាម៉ាស់ជាដើម ។
+ ការបាក់ស្បាត
- មានការភ័យខ្លាំង
- មានភាពតែតោល គ្មានទីពំនឹង ឬ ភ័យរន្ធត់
- ចង់ចាំរឿងអាក្រក់ដែលនាំឲ្យរំខានចិត្ត ឬ យលសប្ដិឃើញព្រឹត្តិការណ៍នោះ
- អ្នកជំងឺមានការប្រុងប្រយ័ត្នហួសហេតុ
- ឆាប់មួម៉ៅ
- វក់វីចិត្តគំនិត
- មូលហេតុដោយសារតែមនុស្សជួបប្រទះនូវព្រឹត្តិការណ៍ដូចជា សង្គ្រាម ការរំលោភបំពាន ការធ្វើទារុណកម្ម ការគំរាមកំហែង ការបាត់បង់ជីវិត ការប្រឈមមុខនឹងបញ្ហា សុខភាព រាងកាយរបស់ខ្លួនឯង ឬ អ្នកដទៃជាប់ពន្ធធានាគារ គ្រោះថ្នាក់ោធ្ងន់ធ្ងរ ភ្លើងឆេះ ឬ ចោរប្លន់ និង គ្រោះថ្នាក់ធម្មជាតិដូចជា គ្រោះទឹកជំនន់ ខ្យល់ព្យុះ រញ្ជួយដី ជាដើម ។