Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

    សេចក្តីអធិប្បាយ ៖ ជុំវិញការសិក្សាស្នាដៃអក្សរសិល្ប៍នានាសង្កេតឃើញថាកវីនីពន្ធបាន លើកយកបញ្ហាសង្គមមនុស្សមកចោទនិងដោះស្រាយទៅតាមសិល្ប៍វិធីរៀងៗខ្លួន។ ក្នុងនោះបញ្ហាវណ្ណៈភាពក៏ជាប្រធានបទសំខាន់មួយ​ផងដែរ​។ វិលជុំវិញបញ្ហានេះ ទើបបានជាបន្ទាប់ពីបានឃើញការបញ្ចប់រឿង តេជោយ៉តរបស់លោក ទី ជីហួត មាន​មតិខ្លះលើកឡើងថា “ការបញ្ចប់រឿងដោយអោយជំទាវ ស្រែន និង តេជោយ៉តជួបគ្នាជាប្តីប្រពន្ធដូច្នេះ គឺជាមធ្យោ​បាយដ៏ប្រសើរមួយក្នុងការលុបបំបាត់បញ្ហាវណ្ណៈភាពក្នុងសង្គមមនុស្ស"។
    តើមានខ្លឹមសារបែបណា?
    មុននឹងធ្វើការបកស្រាយពន្យល់មតិប្រធានខាងលើនេះអោយកាន់តែច្បាស់លាស់​ន័យ​សេចក្តីត្រូវយល់ន័យរបស់ពាក្យគន្លឹះប្រធានជាមុនសិន។ ពាក្យ “លុបបំបាត់” សំដៅទៅដល់អ្វីដែលធ្វើអោយជ្រះស្រឡះ កម្ចាត់ចោល បោះបង់​ចោល។ ចំនែកពាក្យ “វណ្ណភាព” មានន័យថា សភាវៈទាំងឡាយណាដែលទ្រទ្រង់ដោយការប្រកាន់​ពណ៍​សម្បូរ ។ ដូចនេះន័យរួមដែលប្រធានចង់បានតំរូវអោយធ្វើការបកស្រាយពន្យល់ដើម្បីអោយឃើញ ពីមធ្យោបាយក្នុងការលុបបំបាត់បញ្ហាវណ្ណភាពតាមរយៈការបញ្ចប់រឿងដោយអោយជំទាវ ស្រែន និង តេ​ជោយ៉តបានជួបគ្នាជាប្តីប្រពន្ធ។ មតិប្រធានបានបញ្ជាក់យ៉ាងច្បាស់លាស់ថា ការបញ្ចប់រឿងដោយអោយជំទាវស្រែន និងតេជោយ៉តបានជួបគ្នាជាប្តីប្រពន្ធ ដូច្នេះ គឺជាមធ្យោបាយដ៏ប្រសើរមួយក្នុងការលុបបំបាត់បញ្ហាវណ្ណភាពក្នុងសង្គម។ និយាយពីជំទាវស្រែន និង តេជោយ៉តមានភាពខុសគ្នាស្រឡះ។ ជំទាវ ស្រែនជាស្ត្រីដែលស្ថិតក្នុងត្រកូលខ្ពង់ខ្ពស់ ឪពុកម្តាយជាអ្នករាជការ មានឋានៈតួនាទីក្នុងសង្គម។ ជំទាវ ស្រែនមានស្វាមីប្រកបដោយលក្ខណៈ​សម្បត្តិល្អ ខ្លាំងពូកែ ជាមេទ័ពល្បាញល្បីទើបបានទទួលទំនុកចិត្តពីព្រះរាជា ។ រីឯតេជោយ៉តគ្រាន់តែជាកូនរបស់ជនជាតិភាគតិច កំព្រីកំព្រាត្រូវបានប្ដីជំទាវស្រែនរើសយកមកចិញ្ចឹមចាត់ទុកបាននឹងបាវព្រាវក្នុងផ្ទះដែរ ។ ការបញ្ចប់រឿងអ្នកនិពន្ធបានអោយអ្នកទាំងពីរជួបគ្នា ក្នុងគោលបំណងដើម្បីចូលរួមចំណែកលុបបំបាត់នូវការរើសអើងរវាងការរស់នៅរបស់មនុស្សក្នុងសង្គម ធ្វើយ៉ាង​ណា​អោយមនុស្សកាន់តែយល់ពីការរស់នៅ ទោះបីជាក្នុងកាលៈ​ទេសៈណាក៏ដោយ ការរើសអើងមិនមែនជាមធ្យោ​បាយល្អប្រសើរនោះទេ។ ជាងនេះទៅទៀតការបញ្ចប់រឿងបែបនេះ ដើម្បីមើលអោយឃើញពីការអោយតម្លៃមនុស្សស្មើគ្នានៅក្នុងសង្គមដោយមិនមានការបែងចែកខ្ពស់ទាប តូចធំអ្វីឡើយ ។ តាមរយៈនេះក៏ជាមធ្យោបាយមួយក្នុងការលុបបំបាត់នូវអតីតកាលរបស់មនុស្ស ដោយមិនគិតពីវណ្ណភាព ពណ៌សម្បុរអ្វីឡើយ ហើយថែមទាំងធ្វើអោយមនុស្សលែងមើលគ្នាក្នុងផ្លូវអាក្រក់ លែងមានទស្សនៈទុទិដ្ឋិនិយម ចំពោះ​មនុស្សដូចគ្នា ។ តាមរយៈនេះក៏ធ្វើអោយលែងមានការបែងចែក ការរស់នៅ ចេះរស់នៅជាសហគមន៍មនុស្សជាមួយគ្នា ចែករំលែកត្តា នាំមនុស្សទៅកាន់វឌ្ឍភាពក្នុងការរស់នៅទៀតផង ។ ជាក់ស្ដែងក្នុងរឿងតេជោយ៉តនេះលែងមានការជិះជាន់សង្កត់សង្កិន លែងមានការប្រមាថមើលងាយ ហើយថែមទាំងជាភស្តុតាងស្រាប់ លោក ទី ជីហួត បានបញ្ចប់ទៅដោយអោយជំទាវស្រែន និង តេជោយ៉ត ដែលស្ថិតក្នុងស្រទាប់វណ្ណៈផ្សេងគ្នា អោយជួបគ្នាជាប្តីប្រពន្ធ គឺជាការផ្សះផ្សារបញ្ហាវណ្ណៈមួយរវាងអ្នកមាន និងអ្នកក្រ ធ្វើយ៉ាងណាអោយមានតុល្យភាពគ្នា រវាងការរស់​នៅក្នុងសង្គម ។ ក្នុងរឿងកុលាបប៉ៃលិន លោក ញ៉ុក ថែម លោកបានបញ្ចប់រឿងដោយអោយ ចៅ ចិត្រ ដែលជាកម្មករ​ត្បូង បានជួបប្រសព្វជាមួយនាង ឃុន នារី ដែលជាសេដ្ឋីត្បូងនៅប៉ៃលិន ។ ការជួបគ្នានេះបានភ្ជាប់បញ្ហារវាងអ្នកមាន និង អ្នកអោយខិតជិតគ្នា ។ នៅក្នុងសង្គមជាក់ស្តែងបញ្ហាវណ្ណភាពនេះក៏ត្រូវបានកាត់បន្ថយតាមរយៈផ្នត់គំនិតមនុស្សដែលចេះអោយតំលៃមនុស្សដូចគ្នា មិនប្រមាថកាតទាន មិនស្អប់ខ្ពើមមិនរើសអើង ហើយសុខចិត្តព្រមទទួលយកគ្នាជាគូអនាគតរវាងអ្នកមានទ្រព្យធន និង អ្នកកម្សត់ទុរគតតោកយ៉ាក ។
    សរុបសេចក្តីមក អាចនិយាយបានថា ការបញ្ចប់រឿងដោយអោយជំទាវស្រែន និង តេជោយ៉ត បានជួបគ្នាជាប្តីប្រពន្ធនេះ គឺជាមធ្យោបាយយ៉ាងសំខាន់នៅក្នុង ការលុបបំបាត់វណ្ណៈភាពនៅក្នុងសង្គមមនុស្សយ៉ាងពិតប្រាកដ ។
    ឆ្លងតាមការបកស្រាយពន្យល់មតិប្រធានខាងលើរួចមកអាចសន្និដ្ឋានបានថាការលើកឡើងនេះបានផ្តល់នូវសារសំខាន់ព្រោះបានបង្ហាញពីការចូលរួមចំណែកក្នុងការលុបបំបាត់វណ្ណភាពពីសង្គមមនុស្សតាមរយៈស្នាដៃអក្សរសិល្ប៍ ។ ដូចនេះគម្បីលុបបំបាត់នៅការរើសអើង ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ រួចហើយចេះរួបរួមគ្នា ក្នុងនាមជាមនុស្សរស់នៅក្នុងពិភពលោកតែមួយ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login