នៅខែ មេសា ឆ្នាំ១៩៨៩ តើសភានៃប្រទេសកម្ពជាបានធ្វើវិសោធនកម្មទៅលើរដ្ឋធម្មនុញ្ញឆ្នាំ ១៩៧៩មានដូចជា ៖
	- ប្តូរឈ្មោះពីសាធារណរដ្ឋប្រជាមានិតកម្ពុជាទៅជារដ្ឋកម្ពុជា
 
	- ប្តូរទង់ជាតិ និងភ្លេងជាតិ
 
	- ទទួលស្គាល់ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ
 
	- បង្កើតច្បាប់ការពារសិទ្ធិឯកជន និងទីផ្សារសេរី
 
	- កម្ពុជា ជាប្រទេសអព្យាក្រឹត និងមិនចូលបក្សសម្ព័ន្ធ
 
	- លុបចោលលក្ខខ័ណ្ឌកំណត់អាយុសាងផ្នួសចំពោះបុរសខ្មែរពីអាយុ៥០ឆ្នាំឡើងទៅ
 
	- ផ្តល់កម្មសិទ្ធិដល់ប្រជាជន
 
	- ប្រជាកសិករអាចផ្ទេរកម្មសិទ្ធិដីធ្លី ផ្ទះទៅឲ្យកូនចៅ
 
	- ប្រជាជនមានសិទិ្ធទិញសងលក់អចលនទ្រព្យ
 
	- សេរីភាពសារព័ត៍មាន និងអង្គការសង្គមស៊ីវិលជាច្រើនត្រូវបានបង្កើតឡើង
 
	- ទោសប្រហារជីវិតត្រូវលុបចោល
 
	- សេដ្ឋកិច្ចទីផ្សារសេរីបានបង្កើតឡើង ។