Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ


សេចក្តីអធិប្បាយបើគេធ្វើការស្រាវជ្រាវពីប្រវត្តិនៃការកកើតទឹកដី វប្បធម៌ ពីបញ្ហាមនុស្ស គេអាចធ្វើការសិក្សាស្រាវជ្រាវតាមរយៈអក្សរសិល្ប៍ដែលជាចំនែកមួយនៃឯកសារពិគ្រោះយ៉ាងសំខាន់បំផុតព្រោះអក្សរសិល្ប៍បារ៍ ឆ្លុះបញ្ចាំងពីសង្គមមនុស្ស។ដោយបានមើលឃើញពីសារប្រយោជន៍នៃអក្សរសិល្ប៍បែបនេះហើយទើបមានទស្សនៈមួយចែងថាការសិក្សាអក្សរសិល្ប៍គឺសិក្សាពីបញ្ហាមនុស្ស នៅសម័យណាមួយអក្សរសិល្ប៍ បានសិក្សាពីបញ្ហាមនុស្សយ៉ាងណាខ្លះដើម្បីជាជំនួយដល់ការបកស្រាយគំនិតប្រធានខាងលើនេះ យើងគប្បីស្វែងយល់ន័យនៃពាក្យគន្លឹះប្រធានជាមុនសិន។ពាក្យអក្សរសិល្ប៍នៅពេលនេះគឺសំដៅទៅលើកម្រងអត្តបទទាំងឡាយណាដែលលើកយកបញ្ហាមនុស្សមកចោទនិងស្រាយតាមសិល្ប៍វិធីរបស់អ្នកនិពន្ធ។បញ្ហាមនុស្សមានន័យថា ជាបញ្ហារបស់មនុស្សគ្រប់យ៉ាងដែលទាក់ទងនឹងការ រស់នៅមានសិទ្ធិសេរីភាពមុខរបរជាដើមដូចនេះតាមគំនិតប្រធានខាងលើមានន័យថា ការសិក្សាកម្រងអត្ថបទទាំងឡាយ ដែលលើកយកបញ្ហាមនុស្សមកចោទ និងស្រាយនោះគឺជាការសិក្សាស្វែងយល់ពីបញ្ហារស់នៅគ្រប់យ៉ាងរបស់មនុស្ស ។

    ជាការពិតណាស់ បើសិក្សាពីអក្សរសិល្ប៍ គឺពិតជាសិក្សាពីបញ្ហាមនុស្សប្រាកដមែន ដោយហេតុថាអក្សរសិល្ប៍មាននាទីសំខាន់ក្នុងការលើកយកបញ្ហាមនុស្សនៅសម័យកាលណាមួយមកឆ្លុះបញ្ចាំង។អក្សរសិល្ប៍ជាពត៌មាន ឬមួយជាប្រភពឯកសារដ៏ចាំបាច់សម្រាប់ផ្តល់ដំណឹងដល់អ្នកអានអោយមើលឃើញពីជីវភាព ឬការរស់នៅរបស់មនុស្សក្នុងសម័យកាលនីមួយៗ។យ៉ាងណាមិញ បើគេធ្វើការសិក្សាពីស្នាដៃអក្សរសិល្ប៍នៃរឿងទុំទាវ យើងពិតជាបានទទួលពុទ្ធិអំពីជីវភាពរស់នៅមនុស្សនាសម័យលង្វែកជាមិនខាន។ដោយហេតុថា អ្នកនិពន្ធបានឆ្លុះអោយឃើញពីរបៀបរស់នៅរបស់មនុស្សនាសម័យនោះពីបញ្ហាសិទ្ធិជ្រើសរើសគូស្រករបញ្ហាទំនៀមទម្លាប់ប្រពៃណី បញ្ហាជំនឿ ឬ បញ្ហាគ្រប់គ្រងជាដើម។ជាក់ស្តែង ជុំវិញបញ្ហាសិទ្ធិជ្រើសរើសគូស្រករ រវាងទុំ និងទាវ បានធ្វើអោយអ្នកទាំងពីរត្រូវប្រឈមមុខ និងអំណាចគាបសង្កត់ពីអំណាចមេគ្រួសារ រហូតដល់អំណាចស្តេចផែនដី។ដូចជានាងទាវត្រូវម្តាយបង្ខំអោយរៀបការជាមួយ ម៉ឺន ងួនដោយប្រៀបប្រដូចនាងទៅនឹងសត្វតិរិច្ឆានមិនដែលសោះឡើយទាវអើយនំចម្លើសបើសធំម្តេចជាងនាឡិ កូនគោកៀចកាចដោយព្រៃវាលរោលរាលឈឺខ្លួនជួនដល់ស្លាប់។តាមសំដីនេះមានន័យថា បើសិនជានាងទាវនៅតែមានៈមិនព្រមស្តាប់តាមខ្លួនជាម្តាយតទៅទៀតនាងនឹងត្រូវស្លាប់ខ្លួន ដូចជាសត្វគោដែលមិនព្រមចូលនឹមនោះជាមិនខាន។ភស្តុតាងនេះបញ្ជាក់ថាបញ្ហាសិទ្ធិក្នុងការជ្រើសរើសគូស្រករ របស់យុវវ័យយើងពុំមានឡើយ គឺត្រូវស្ថិតនៅក្រោមអំណាចនៃម្តាយឬមេគ្រួសារជាអ្នកកំណត់។មួយនឹងបញ្ហាមនុស្សក្នុងរឿងខាងលើនេះក៏បានបង្ហាញបន្ថែមទៀតដែលទាក់ទងនឹងការតស៊ូក្នុងរឿងស្នេហារបស់ពួកគេនៅចំពោះមុខព្រះរាជាដែរ។អ្នកទាំងពីរ ហ៊ានចេញមុខសារភាព ដោយមិនខ្លាចបាត់បង់ជីវិតបានសារភាពថាពួកគេជាសង្សារនឹងគ្នាទៀតង។ព្រះរាជាពិតជាមានអារម្មណ៍ក្រេវក្រោធយ៉ាងខ្លាំងចំពោះបញ្ហានេះ តែដោយផ្អែកលើធម៍ព្រះអង្គក៏បានទទួលស្គាល់ការពិត ហើយទ្រង់រៀបការអោយអ្នកទាំងពីជាប្តីប្រពន្ធស្របច្បាប់។នៅទីបំផុតទុំ និងទាវនៅតែមិនបានរួមរស់ជាប្តីប្រពន្ធដដែលដោយសារតែម្ដាយទាវរួមគំនិតជាមួយ អរជូន ម៉ឺនងួន រហូតយក ទុំទៅសម្លាប់ ហើយនាងទាវក៏សុខចិត្តសម្លាប់ខ្លួនតាមទុំ ដើម្បីបញ្ជាក់ពីទឹកចិត្តស្មោះ។នេះជាបញ្ហាចំបងរបស់មនុស្សដ៏ធំមួយនៅសម័យលង្វែកគឺបញ្ហាសិទ្ធិជ្រើសរើសគូស្រករ។រីឯបញ្ហាមនុស្សតាមរយៈ រឿងគូលីកំនែនវិញក៏បានលាតត្រដាងអោយឃើញថានាសម័យអាណានិគមបារាំង និងជប៉ុនប្រជារាស្រ្តខ្មែរ រងទុក្ខលំបាកយ៉ាងខ្លាំងដោយការបង់ពន្ធ និងត្រូវជាប់កំនែន។ដូចជាតាលឹម តាម័យ អន្ទិតថន ត្រូវជាប់កំនែន ហើយរាល់បញ្ហានេះត្រូវបានតាមយបញ្ជាក់ថា រាជការបង្គាប់អោយកេណ្ឌរយនាក់ តែមេឃុំផាន់កេណ្ឌលើសម្ភៃនាក់ ដោយតំរូវទៅលើគ្រួសារណាដែលមានធុរៈចាំបាច់។តែអ្នកទាំងនោះអាចយកប្រាក់ហាសិបរៀលអោយមេឃុំផាន់ដើម្បីអោយគាត់រកជួលគូលីជំនួសការប្រើវិធីនេះ មេឃុំផាន់បានប្រាក់យ៉ាងច្រើនហើយថែមទាំងបានទទួលសគុណពីប្រជារាស្រ្តទាំងនោះផង។ក្រៅពីបញ្ហាកំនែននេះនៅក្នុងស្នាដៃដដែល ក៏បានបង្ហាញបន្ថែមទៀតពីបញ្ហាឯករាជ្យជាតិ។ដោយរដ្ឋអំណាចអាណានិគមនិយមបារាំងកាន់តែគាបសង្កត់មកលើប្រជារាស្ត្រខ្មែរកាន់តែខ្លាំងឡើងៗលឹម ជាកសិករ ម៉ឹង ជាបញ្ញវន្ត ឃឹម ជាអ្នកមានបទពិសោធក្នុងការតស៊ូ នូ ដូង ជាមេដឹកនាំ ព្រទាំងប្រជាជន ក៏បានរួបរួមគ្នាធ្វើការប្រឆាំងនឹងពួកអាណានិគមនិយមដើម្បី សេរីភាព ឯករាជ្យជាតិ និង សុភមង្គល រហូតបានជោគជ័យ ។

    សរុបសេចក្តីមក ការសិក្សាអក្សរសិល្ប៍ គឺពិតជាសិក្សាពីបញ្ហាមនុស្សនៅសម័យមួយប្រាកដមែន

    ឆ្លងតាមការបកស្រាយខាងលើនេះ បានបញ្ជាក់ថា គំនិតប្រធានពោរពេញទៅដោយលក្ខណៈប្រាកដនិយម ព្រោះបានអោយតម្លៃពិតប្រាកដទៅលើអក្សរសិល្ប៍ខ្មែរដែលមាននាទីសំខាន់ក្នុងការឆ្លុះបញ្ចាំងពីជីវភាពសង្គម។មិនតែប៉ុណ្ណោះទស្សនៈខាងលើ ក៏បានម្កល់ពុទ្ធិដល់អ្នកអានអ្នកសិក្សាកាន់តែមើលឃើញពីគុណប្រយោជន៍នៃអក្សរសិល្ប៍ថែមទៀត ចំពោះការអនុវត្តក្នុងជីវភាពប្រចាំថ្ងៃអោយកាន់តែប្រសើរ ដើម្បីរួបរួមគ្នាកសាងសង្គមជាតិអោយសម្បូរណ៍រុងរឿងដែលអាចកាត់បន្ថយនូវភាពក្រីក្រក្នុងសង្គមជាតិយើង។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login