Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

   សេក្ដីអធិប្បាយ  តាមការសិក្សាស្រាវជ្រាវបញ្ជាក់ថា រឿងរាមកេរ្តិ៍ របស់ខ្មែរ យើងត្រូវបានកវីនិពន្ធខ្មែរធ្វើនីយកម្មចេញពីរឿងរាមាយណៈរបស់ឥសីវាល្មិកិ​ដែលជាជនជាតិឥណ្ឌា ដោយហេតុនេះទើបបានជាចំណុចខ្លះនៃរឿងទាំងពីរនៅមាន លក្ខណៈដូច ប្រហាក់ប្រហែល និងស្រដៀងគ្នា តែចំណុចខ្លះទៀតមានចំណុចខុសគ្នាទាំងស្រុង ដោយ​សារតែស្តែង អោយ​ឃើញនូវលក្ខណៈសំគាល់ជាតិរៀងៗខ្លួន។ជុំវិញភាពខុសប្លែកនៃរឿងទាំងពីរនេះគេថា "រឿងរាមាយណៈ និង រឿងរាមកេរ្តិ៍ មានលក្ខណៈខុសគ្នា ដែលជាហេតុធ្វើអោយរឿងទាំងពីរ នេះបង្កប់នូវតម្លៃជាតិខ្លួនយ៉ាងជ្រាលជ្រៅ" ។
    តើការបង្ហាញពីភាពខុសគ្នានោះ មានលក្ខណៈបែបណាខ្លះទៅ?
    ដើម្បីជាជំនួយដល់ការបកស្រាយពន្យល់ខ្លឹមសារ ប្រធានបទខាងលើឱ្យកាន់តែច្បាស់លាស់ន័យសេចក្តីត្រូវយល់ន័យរបស់ពាក្យសំខាន់ក្ដោបន័យប្រធានជាមុនសិន។ ពាក្យ លក្ខណៈខុសគ្នា សំដៅទៅដល់ទម្រង់បែបបទសភាពដែលស្តែងឱ្យឃើញពីសភាពផ្ទុយគ្នា។ចំណែកពាក្យ តម្លៃជាតិ គឺភាពប្រសើរថ្លៃថ្លាឧត្តុងឧត្តមរបស់ជាតិ។ដូចនេះន័យរួម ដែលប្រធានចង់បានតំរូវអោយធ្វើការបង្ហាញដើម្បីអោយឃើញពីភាពខុសគ្នានៃរឿងរាមាយណ និងរឿងរាមកេរ្តិ៍ ដែលបង្ហាញអោយឃើញពីតម្លៃជាតិរៀងៗខ្លួន។តាមការអះអាងរបស់មតិប្រធានរឿងរាមាយណៈ និងរឿងរាមកេរ្តិ៍មានលក្ខណៈខុសគ្នា។ភាពខុសគ្នានេះអាចសំគាល់បានទៅលើផ្នែកអត្តន័យអត្ថរូប និងអត្ថរស ។លើផ្នែកអត្ថន័យការបង្ហាញពីលក្ខណៈ និងឧត្តមគតិរឿងស្តែងអោយឃើញថារឿង រាមាយណៈ បានទ្រទ្រង់នូវរូបលក្ខណៈ និងសកម្មភាពតួអង្គប្រកបដោយភាពល្អឥតខ្ចោះពោលគឺ តួអង្គគឺជាអវតា របស់អទិទេពប្រកបដោយភាពអស្ចារ្យដូច្នេះខណៈពេលដែលតួអង្គ ធ្វើសកម្មភាពអ្វីមួយ ក៏ត្រូវបានចាត់ទុកជាភារកិច្ច រឺអនុវត្តតាមបញ្ជារបស់ទេវៈ។ព្រះរាមបានកេណ្ទព័ទេវតាទៅច្បាំងសំលាប់ក្រុងរាពណ៍ដោយសារតែពួគេចូលចិត្តរាតត្បាតដល់លោកៈ។ ព្រះរាមសំលាប់​ពាលីក៏ព្រោះតែពាលីនេះត្រូវបន្ដាសារអទិទេពដោយបានបំពានខុសច្បាប់ប្រពៃណីទៅលើប្អូនថ្លៃដែលជាប្រពន្ធរបស់សុគ្រីព។ព្រះរាមធ្វើបាបនាងសូបនខាក៏ព្រោះតែយក្សរូបនេះហ៊ានកាលាខ្លួនជាទេពអប្សរ ទៅសុំសេចក្តីស្នេហា ហើយហ៊ានទះកំផ្លៀងនាងសីតាទៀតផង។ចំណែកក្នុងរឿងរាមកេរ្តិ៍ខ្មែរ វិញអ្នកនិពន្ធរៀបរៀង ដោយបង្ហាញ​ពីចរិតលក្ខណៈសកម្មភាពតួអង្គដែលផ្សាភ្ជាប់ទៅនឹងលក្ខណៈមនុស្សនិយម។មិនបានលើកតំម្លើងទេវភាពរបស់ព្រះរាមអោយហួសហេតុពេកនោះទេ។ ពីខ្សែទី១ ដល់ទី៣. ព្រះរាមមានលក្ខណៈល្អ ប្រកបដោយវិចារណញាណ មានការលះបង់ ខន្តី ។ ពីខ្សែទី៤ ដល់ទី១០ ព្រះរាមមានលក្ខណៈជាមនុស្សទន់ខ្សោយ ចេះយំ ចេះខឹង ចេះប្រើប្រាស់ឧបាយកលសងសឹកដោយខ្វះការពិចារណា។ ពីខ្សែទី៧៥ ដល់ ៨០ ព្រះរាមកាន់តែបង្ហាញពីលក្ខណៈអន់របស់ខ្លួនទ្វេឡើង រហូតដល់ករណីខ្លះអន់ជាងមនុស្សធម្មតាទៅទៀត។ ដូចជាព្រះរាមបញ្ជាអោយគេយកប្រពន្ធខ្លួនទៅសំលាប់​មានទំនាស់ជាមួយកូនក្មេង ប្រើល្បិចបោកបញ្ឆោតនាងសីតាអោយត្រលប់ចូលនគរវិញជាដើម។ លើផ្នែកអត្ថរូបក៏បានបង្ហាញពីភាពខុសគ្នានៃរឿងទាំងពីរនេះដែរ។ រឿងរាមាយណៈសរសេរជាបទកាព្យបែបសំស្ក្រឹតដែលមានទាំងអស់ ២៤០០០ស្លោក ហើយត្រូវបានចែកចេញជា ៧កន្ន មានចំណងជើង កាន្ទ ច្បាស់លាស់គឺពាលកាណ្ណ អយុធ្យាកាន្ទ អរណ្យកាន្ន កីស្កន្ធាកាន់ សុន្ទរកាន្ន យុទ្ធិកាន្ត និង ឧត្តរកាន់។ ចំណែករឿងរាមកេរ្តិ៍ខ្មែរយើងវិញសរសេរជាបទកាព្យបែបខ្មែរមានលក្ខណៈជាទំរង់ល្ខោន (ល្ខោនខោល) ហើយចែកចេញជាខ្សែមានរហូតដល់ ៨០ខ្សែ តែនៅសេសសល់តែ ១៦ខ្សែទេ គឺពីខ្សែទី ១ ដល់ទី ១០ និង ទី ៧៥ ដល់ទី ៨០ ហើយសរសេរជាបទផ្សេងៗដូចជា បទ​ឱតបទជើត បទសំណារខ្មែរ ជាដើម។ លើផ្នែកអត្ថរសរឿងរាមាយណៈ ជារឿងដែលផ្តល់តំលៃទៅលើអច្ឆរិយភាពរបស់តួអង្គរហូតដល់ករណីខ្លះដោយសារការបង្ហាញពីភាពអច្ឆរិយនេះធ្វើអោយប្រាសចាកតថភាពសង្គមមនុស្ស។ ចំណែករាមកេរ្តិ៍របស់ខ្មែរយើងវិញការបង្ហាញពីអច្ឆរិយភាពរបស់តួអង្គគឺ ដើម្បីភាពពិតជាក់ស្តែងនៅក្នុងសង្គមមនុស្សពោលគឺ បានផ្តល់តំលៃទៅលើសកម្មភាពដែលមានលក្ខណៈចាញ់ឈ្នះ ធូរស្រាល តឹងតែងអាក្រក់ទៅតាមតែសកម្មភាព​​របស់មនុស្សក្នុងសង្គម។ ការបង្ហាញពីភាពខុសគ្នានៃរឿងទាំងពីរ ស្តែងអោយឃើញពីតំលៃជាតិរៀងៗខ្លួន។ រឿងរាមាយណៈបានផ្សាភ្ជាប់ទៅនឹងទិដ្ឋភាពអរិយធម៌របស់ឥណ្ឌារាប់តាំងពីការ ប្រើប្រាស់ភាសា ប្រពៃណីទំនៀមទំលាប់ ជំនឿ សាសនា ការ គោរពបូជាលទ្ធិទេវៈ ដែលតំណាងអោយជាតិសាសន៍ណ្ឌា។ ចំណែករឿងរាម​កេរ្តិ៍កវីខ្មែរយើងវិញ តំលៃជាតិស្តែងនៅត្រង់ការបង្ហាញពីទិដ្ឋភាពអរិយធម៌ខ្មែរ ដែលអ្នកនិពន្ធបានបង្ហាញនៅក្នុងផ្ទៃរឿងទាក់ទងទៅនឹងទំនៀមពិធីផ្សេងៗរបស់ខ្មែរ ដូចជា បានប្រារពធ្វើពិធីច្រត់ព្រះនង្គ័លការនិយមជ្រើសគូស្រករ អោយកូនស្រី ដោយមើលសមត្ថភាពកូនប្រុស ការរៀបចំមង្គលការកូននៅផ្ទះខាងស្រី ការនិយមគោរពពាក្យសច្ចៈ ការនិយមតំកល់សព រឺ អដ្ឋិធាតុនៅក្នុងកោដ្ឋនៅក្នុងចេតិយជាដើម ។
    សរុបសេចក្តីមកអាចនិយាយបានថាភាពខុសគ្នារវាងរឿងរាមាយណៈនិងរឿងរាមកេរ្តិ៍បានស្តែងអោយឃើញតំលៃទាំងពីររៀងៗខ្លួនយ៉ាងពិតប្រាកដ។
    ផ្អែកតាមការបកស្រាយពន្យល់មតិប្រធានខាងលើរួចមក​ អាចសន្និដ្ឋានបានថាការលើកឡើងនេះបានផ្តល់នូវតំលៃសំខាន់ ព្រោះស្តែងឱ្យឃើញពីតំលៃជាតិ តាមរយៈការបង្ហាញភាពខុសគ្នានៃរឿងទាំងពីរ។ដូចនេះគប្បីសិក្សាស្វែងយល់អោយបានច្បាស់លាស់ទាំងផ្នែកអត្ថន័យ អត្ថរូប អត្ថរស ទើបបានដឹងប្រាកដពីភាពខុសគ្នារវាងរឿងរាមាយណៈ និង រឿងរាមកេរ្តិ៍ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login