Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្ដីអធិប្បាយ

 

          ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ មនុស្សមិនអាចរស់នៅឯកោតែឯកឯងដោយគ្មានទំនាក់ទំនង ឬពុំមានចងសម្ព័ន្ធទាក់ទាមជាមួយអ្នកដ៏ទៃបានឡើយ ។ ជាចាំបាច់មនុស្សត្រូវការទាក់ទងគ្នាទៅវិញទៅមក ការទំនាក់ទំនងនេះតែងប្រើនូវវិធីផ្សេងៗ ក្នុងនោះយើងឃើញថាការប្រើភាសាវាជាវិធីចាំបាច់ និងសំខាន់បំផុតក្នុងការប្រាស្រ័យទាក់ទងគ្នា ។ ភាសាជាមធ្យោបាយសម្រាប់ទំនាក់ទំនងគ្នារវាងបុគ្គលម្នាក់ទៅបុគ្គលម្នាក់ គ្រួសារមួយទៅគ្រួសារមួយ ឬជាតិសាសន៍មួយទៅជាតិសាសន៍មួយទៀត ។ ការទំនាក់ទំនងជាមួយសាសន៍មួយទៅ ជាតិសាសន៍មួយទៀត​ ធ្វើអោយភាសាជះឥទ្ធិពលលើគ្នាទៅ វិញទៅមក ជាហេតុជម្រុញអោយលេចឡើង នូវល្បាយភាសា ។ ចំណែកភាសាខ្មែរក៏ជាភាសាដែលមានវ័យចំណាស់ផងដែរ ដូចនេះល្បាយភាសាក៏កើតមានដែរ ។

          តើអ្វីខ្លះជាបុព្វហេតុដែលនាំអោយមានល្បាយភាសាខ្មែរ ?

          ដើម្បីជាជំនួយដល់ការបកស្រាយខ្លឹមសារប្រធាន អោយបានស៊ីជម្រៅយើងគប្បីយល់ន័យនៃពាក្យ “បុព្វហេតុ និង ល្បាយភាសាខ្មែរ” ជាមុនសិន ។ បុព្វហេតុ: ហេតុខាងដើម ដំណើរដើម គឺហេតុឬដំណើរដែលបណ្ដាលឡើងជាមុន ។ ឯល្បាយភាសាខ្មែរ គឺសំដៅលើភាសាដ៏ទៃទៀតដែលលាយឡំក្នុងភាសាខ្មែរ ។ ដូចនេះ “បុព្វហេតុនៃល្បាយភាសាខ្មែរ” គឺជាហេតុដើម ឬសេចក្ដីដើមនៃការលាយឡំភាសាដ៏ទៃក្នុងភាសាខ្មែរមានន័យថាបុព្វដើម ដែលធ្វើអោយភាសាខ្មែរកកើតជាល្បាយភាសា ឬធ្វើអោយមានភាសាជាតិសាសន៍ផ្សេងៗទៀតចូលមកចម្រុះនៅលាយឡំក្នុងភាសាខ្មែរ ។ យើងឃើញថាមកដល់បច្ចុប្បន្ននេះ ភាសាខ្មែរមានវ័យចំណាស់ទៅហើយ ហើយឆ្លងកាត់ការវិវត្តិបីលើកធំៗរួចមកហើយ ដូច្នេះភាសាខ្មែរពិតជាកើតមានល្បាយភាសា ។ ដោយសារភាសាខ្មែរមានវ័យចំណាស់បែបនេះ ញាំងអោយភាសាផ្សេងៗនៅក្នុងភាសាខ្មែរក៏មានច្រើនដែរ ។ ជាក់ស្ដែងល្បាយភាសាកើតមានតាមរយះបុព្វហេតុ ៖ បច្ចេកវិទ្យាពិភពលោក: ដោយសារវិទ្យាសាស្ត្រពិភពលោកកំពុងតែរីកចម្រើន យើងឃើញថាឧបករណ៍ និងសម្ភារះប្រើប្រាស់ទំនើបៗផលិតតាមស្ដង់ដាបច្ចេកវិទ្យា ។ ឧបករណ៍ និងសម្ភារះទាំងនោះខ្មែរយើងបានយកមកប្រើប្រាស់ ដោយពុំបានបង្កើតពាក្យជាភាសាខ្មែរទាំងអស់សម្រាប់ហៅវាទេ ឬអាចបង្កើតពាក្យទាន់ពេលវេលា ដូច្នេះខ្មែរយើងក៏ប្រើប្រាស់ភាសាអន្តរជាតិទៅតាមនោះដែរ ។ ជាក់ស្ដែងមានពាក្យ កុំព្យូទ័រ ខល ដោនឡូត កូពី ព្រីន គូល័រ មេម៉ូរី... ។ ការធ្វើជំនួញឆ្លងប្រទេស : ការប្រាស្រ័យទាក់ទងគ្នារវាងជាតិសាសន៍ពីផ្សេងៗគ្នាបានធ្វើអោយភាសាជិះឥទ្ធិពលទៅលើគ្នាទៅវិញទៅមក ជាហេតុនាំអោយខ្មែរយើងទទូលយកភាសាជាតិសាសន៍ដ៏ទៃមក ដើម្បីធ្វើអោយមានភាពងាយស្រូលក្នុងការទំនាក់ទំនងមុខរបរជំនួញផ្សេងៗ ។ ឧទាហរណ៍ខ្មែរនាំស្រូវទៅលក់នៅស្រុកយួន ខ្មែរនិយមហៅសម្ភារះមួយតាមភាសាវៀតណាមថា”ឆាំង” ។ “ឆាំង” គឺបំពង់តូវល្មមរាងស្រូចសម្រាប់យកចាក់បាវស្រូវ បង្ហូរយកមកពិនិត្យ ។ ក្រៅពីនេះខ្មែរ យើងនៅសម័យនរគភ្នំបានទទូលឥទ្ធិពលភាសាឥណ្ឌាផងដែរតាមរយះពាណិជ្ជករឥណ្ឌា ដែលមកធ្វើជំនួញនៅប្រទេសខ្មែរ ។ ការហូរចូលនៃសាសនា : ការផ្សព្វផ្សាយនិងហូរចូលនៃសាសនា គឺបាននាំមកនូវជាមួយនៃភាសាផងដែរ ។ ជាក់ស្ដែង “ភាសាបាលី” ហូរចូលតាមរយះពុទ្ធសាសនាហិនយាន ។ ភាសាបាលីមាន វិចារណញ្ញាណពហុវចនះ... ។ ​ឯភាសាសំស្រ្កឹតវិញ ហូរចូលក្នុងភាសាខ្មែរតាមរយះសាសនាព្រាហ្មណ៍ និងពុទ្ធសាសនាមហាយានដូចជាពាក្យ បុស្ស មិត្រ ប្រយោជន៍ ប្រទេស ...។ លក្ខខណ្ឌសង្គម : ដោយសារប្រទេសកម្ពុជាយើង ស្ថិតនៅក្រោមអាណានិគមនិយមបារាំង ប្រមាណកៅសិបឆ្នាំ និងដោយសារការគាបសង្កត់ពីសំណាក់បារាំងដែលបង្ខំអោយប្រើប្រាស់ភាសាបារាំងជាផ្លូវការនោះ ភាសាបារាំងក៏ជ្រៀតចូលក្នុងភាសាយើងយ៉ងច្រើនដូចជា ពាក្យសឺមី កាហ្វេ កាត ស៊ីម៉ង់ត៍ លីត្រ កុងស៊ុល អំពែ វ៉ាលី ជាដើម ។ ឥទ្ធិពលភាសារបស់ប្រទេសជិតខាង : ការប្រាស្រ័យទាក់ទងនិងប្រទេសជិតខាងក្នុងតំបន់ នាំអោយមានការជិះឥទ្ធិពលនៃភាសា និងវៀតណាមជាដើម ។ ជាក់ស្ដែងភាសា ថៃ ខុនហ្នឹង ខុន ខុនណាង ខៅតក ចៃ ឡាំ ...។ ភាសា ចិន មាន កាវ​ កុង ចែវ ខ្វែង គុយទាវ កៅអី... ។ ភាសាវៀតណាម ដ ញ៉ាក ចាវ ខ្វែង បាញ់ឆែវ​ បាញ់ហយជាដើម ។

          រុបសេចក្ដីមក ល្បាយភាសាកើតឡើងដោយសារការធ្វើជំនួញ បុព្វហេតុសាសនា របបសង្គម ភាពសម្បូរបែបនៃបច្ចេកវិទ្យា និងប្រទេសដែលមានព្រំទល់ជាប់គ្នាជាដើមទាំងនេះសុទ្ធសឹងជាបុព្វហេតុដែលនាំអោយមានល្បាយភាសាកើតឡើង ។

          យោងទៅលើខ្លឹមសារនៃការបកស្រាយខាងលើយើងឃើញថា ល្បាយភាសាជាបុព្វហេតុមកពីកត្តាជាច្រើន ក្នុងនោះភាសាយើងក៏មានល្បាយភាសាដទៃជាច្រើនផងដែរ ។ ដោយសារតែមានល្បាយភាសាជាច្រើនចូលមកលាយឡំនេះហើយ ទើបភាសាបច្ចុប្បន្នមិនទាន់មានការរីកចម្រើន ។ ដូចនេះក្នុងនាមយើងជាកូនខ្មែរ គប្បីខិតខំរៀនសូត្រពីភាសាជាតិខ្លួនអោយបានចេះដឹងច្បាស់លាស់ ព្រមទាំងចេះថែរក្សាការពារភាសាខ្មែរយើងអោយបានគង់វង់ស្ថិតស្ថេជារៀងដរាប ហើយចេះមានមោទនភាព និងលើកស្ទួយភាសាខ្មែរគ្រប់ពេលវេលាម៉្យាងទៀតកូនខ្មែរគ្រប់រូបគូរយកចិត្តទុកដាក់ផងដែរក្នុងការប្រើប្រាស់ភាសាជាតិអោយបានត្រឹមត្រូវ នងមានការបង្កើតពាក្យថ្មីសំរាប់ប្រើប្រាស់អោយមានភាពសម្បូរបែបទៅតាមសង្គមថ្មី បច្ចេកវិទ្យាទំនើប មិនអោយចាញ់បរទេសឡើយ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login