ភាពខុសគ្នានៃតួនាទីរបស់សាលាជម្រះក្តីនីមួយៗ ៖
+ សាលាជម្រះក្តីជាន់ទាប ឬសាលាដំបូង
- តុលាការខេត្ត-ក្រុង មានសមត្ថកិច្ចលើខេត្ត-ក្រុងនោះក្នុងនាមជាតុលាការផ្នែកព្រហ្មទណ្ឌទទួលជំនុំជំរះបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ
- តុលាការយោធា ទទួលជំនុំជម្រះក្តីតែលើបទល្មើសយោធាប៉ុណ្ណោះ ដែលជាបទល្មើសជាប់ទាក់ទងទៅនឹងយោធិនហើយដែលពាក់ព័ន្ធ ដល់វិស័យយោធាឬកំហូចខាតទ្រព្យសម្បត្តិយោធា ។ បទឧក្រិដ្ឋឬបទល្មើសនឹងច្បាប់សាមញ្ញ ដែលប្រព្រឹត្តដោយយោធិននឹងត្រូវទទួលការជំនុំជម្រះនៅតុលាការខេត្តក្រុង ។
+ សាលាជម្រះក្តីជាន់ខ្ពស់
- សាលាឧទ្ធរណ៍ មានសមត្ថកិច្ចនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជាទាំងមូល ។ សាលាឧទ្ធរណ៍ទទួលជំនុំជម្រះលើបណ្តឹងឧទ្ធរណ៍ដែល ប្តឹងមិនសុខចិត្តនឹងសេចក្តីសម្រេច ទាំងឡាយរបស់តុលាការយោធាឬតុលារ ខេត្តក្រុង ។
- តុលាការកំពូល មានសមត្ថកិច្ចនៅលើដែនដីទាំងមូលនៃព្រះរាជាណាចក្រកម្ពុជា ។ តុលាការកំពូលជំនុំជម្រះលើអង្គច្បាប់ឥតជំនុំជម្រះលើអង្គហេតុទេ ។ តែមានជំនុំជម្រះលើអង្គហេតុផងដែរក្នុងករណីដែលមានបណ្តឹងសារទុក្ខលើក ទី ២ ។